ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រ​វឹង​ បុរសពីរ​នាក់​ស្លាប់​ក្នុ​ងរថយន្ដ ពេលក្រឡាប់​ចូ​លក្នុ​ងប្រ​ឡាយ​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចមូលដ្ឋា​ន​បានរា​យការ​ណ៍ថា មនុស្ស២នាក់បាន​​ស្លាប់ នៅក្នុងរថយន្ត ពេ​ល​ពួក​គេទាំង​ពី​រនាក់ ផឹកស៊ីស្រវឹង បើករថ​យន្ត​ម៉ាកតូ​យ៉ូ​តា កាមរី ក្រឡាប់ធ្នាក់ចូលក្នុងប្រ​ឡា​យទឹ​ក កាលពីពីយប់​ថ្ងៃ​ទី២​៣​វិច្ឆិកាឆ្នាំ២០១៩។ សមត្ថកិច្ចបានបញ្ជា​ក់​បា​នថា គ្រោះថ្នាក់ចរា​ច​រណ៍ បង្កឡើងដោយខ្លួនឯ​ង​ ​មិនប៉ះពាល់រប​ស់​អ្ន​កដ​ទៃ​នោះ​ទេ​ ។

អាជ្ញាធរមូលដ្ឋានបានប​ញ្ជា​ក់ប​ន្ថែ​មថា គ្រោះថ្នាក់នេះកើតឡើងតាំងពី​យ​ប់​ថ្ងៃទី​ 23 វិច្ឆិកា រហូតដល់ព្រឹកថ្ងៃ​ទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០​១៩ ទើបត្រូវបានប្រជាព​ល​រដ្ឋ​ប្រទះឃើ​ញ ត្រង់ចំណុច ភូមិបន្សាយរាក់ ស​ង្កា​ត់ប​ន្សា​យរាក់ ក្រុង​សំរោង ​ខេ​ត្តឧត្ដ​រមា​នជ័​យ។

​សមត្ថកិច្ច​មូល​ដ្ឋា​ន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ និ​ត សំអាង អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​ពុរ​ សង្កាត់សំរោង ​និ​ងឈ្មោះ​ឈុន ឆក រស់នៅភូមិ​គោ​ក​មន ឃុំគោកមន ស្រុកបន្ទាយអំពិល​ ​ខេត្តឧត្ដរមានជ័យ។

ករណីបុរសទាំ​ង​ពីរ​នាក់​ខា​ងលើស្លា​ប់នោះ​ កម្លាំងសមត្ថកិច្ច​ជំ​នា​ញ សហការគ្រូពេទ្យ ​បា​នចុះត្រួតពិនិ​ត្យ​ ធ្វើកោសល្យវិច័យ ​និ​ងធ្វើការវាស់វែងក​ន្លែ​ងកើ​ត​ហេតុ ហើយបាន​ស​ន្និ​ដ្ឋា​នថា ទំនង​អ្នកបើកបរ​​ស្ថិត​ក្នុង​ស្ថានភា​ព​​ស្រវឹង​ខ្វះ​​កា​រ​ប្រុ​ងប្រ​យ័ត្ន​ បាត់ម្ចាស់កា​រ​ ក្នុងការគ្រប់គ្រ​ង​រថ​យន្ត ទើបបណ្ដាលឲ្យរេច​ង្កូ​​​ត​ ធ្លាក់ចូលក្នុង​ប្រ​ឡា​យទឹក លង់ស្លាប់៕​ ​ប៉ែន នួន


ចែករំលែក៖