ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិត យកកូនស្រីទើបអាយុបាន៩ថ្ងៃ ជ្រលក់ទឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះក្មេង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិតយកកូនស្រីទើបអាយុបាន៩ថ្ងៃជ្រលក់ទឹកទន្លបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះក្មេង ។

ហេតុការណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់​ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ ស្ថិត​តាមមាត់ទន្លេក្នុងតំបន់មិនរៀបរយ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។

ស្ត្រីជាម្តាយត្រូវបានគេស្គាល់ថាឈ្មោះ ទូច​ គឹមសៀងហៃ​ អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិ​ផ្សារ​តូច​ សង្កាត់ទួលង្កែទី១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។ កូនស្រីអាយុថ្លៃឈ្មោះ​ ច័ន្ទ​ មុន្នីនាថ​ អាយុ៩ថ្ងៃ​ ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ​ឆ្នាំ​២០១៩ម្សិលមិញ​ ស្ត្រីជាម្តាយសង្ស័យថា ប្រើថ្នាំញៀនលើសកម្រិតហើយបានយកកូនស្រីរបស់ខ្លួនអាយុទើបតែបាន៩ថ្ងៃ​ប៉ុណ្ណោះ ​ដើរឡើងលើស្ពានបន្ទះឈើដែលប្រពលរដ្ឋធ្វើសម្រាប់ងូតទឹក ឬឆ្លងកាត់អែបច្រាំងទន្លេហើយស្ត្រីខាងលើ បានចាប់ជើងកូនឡើងលើជ្រលក់លើកជ្រលក់លើកក្នុងទឹកទន្លេហើយស្រែកគំរាមថា បើអ្នកណាហ៊ានចូលជួយកូននោះ គាត់នឹងទម្លាក់ចូលទឹកតែម្តង ពេលនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានព្យាយាមលួងលោមស្ត្រីជាម្តាយ និងបានចាប់បំបែកកូនចេញពីម្តាយដើម្បីជួយសង្គ្រោះកូននោះឲ្យរួចផុតពីគ្រោះមរណៈអស់រយៈពេលជាច្រើនម៉ោងរហូតដល់នៅម៉ោង៦ល្ងាច​ថ្ងៃ​ដដែល ។

ប្រភពបន្តថាបន្ទាប់ពីបំបែកកូនចេញពីម្តាយហើយនោះ ប្រជាពលរដ្ឋចិត្តបុណ្យបានទិញទឹកដោះគោបំបៅឲ្យកូននោះពេញមួយយប់រហូតដល់ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ស្ត្រីជាម្តាយបានមកឡាំប៉ាស្រែកយកកូនទៅវិញ តែអ្នកជួយសង្គ្រោះបារម្ភពីសុវត្ថិភាពកូនស្រីនោះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីរកវិធីជួយក្មេង ។

បន្ទាប់ពីសមត្ថកិច្ចបានដឹងហើយក៏រាយការណ៍ទៅចៅសង្កាត់ដើម្បីឲ្យរកដំណោះស្រាយដើម្បីបញ្ចៀសខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់កូននោះខាងសង្កាត់ក៏ចាត់ចែងហៅម្តាយក្មេងទៅនិយាយហើយស្ត្រីជាម្តាយក៏ប្រគល់កូនតូចរបស់ខ្លួនទៅសង្គមកិច្ចខណ្ឌឫស្សីកែវដើម្បីមើលថែ ៕ អារុណរះ


ចែករំលែក៖