ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះសេខ្សែភ្លើងឆេះផ្ទះសង់ពីឈើ នៅស្រុកត្បូងឃ្មុំ ខ្ទេចទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងសង់ពីឈើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតខ្ទេចទាំងស្រុង ខណៈដែលផ្ទុះសេខ្សែភ្លើងបង្កជាអណ្ដាតភ្លើងឆេះតែម្តង ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសង់ពីឈើ ខ្ពស់ផុតពីដីទំហំ ៤ម×៥ម ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វេង ឡេង ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ(ប្ដី) និងប្រពន្ធឈ្មោះ តែម ឡាង អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ មានកូន២នាក់ក្នុងបន្ទុក ។ ចំណែកសម្ភារខូចខាតរួមមាន៖ ផ្ទះខូចទាំងស្រុង ; ម៉ូតូសង់កូរ៉េ១គ្រឿង ;អង្ករ១បេ៥០គីឡូក្រាម ;ស្រូវ១បេ៦០គីឡូក្រាម ;ប្រាក់ចំនួន១,២០០,០០០៛ និងឯកសារសំបុត្រកំណើតសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណប្លង់ដីនិងសម្លៀកបំពាក់មួយចំនួន។

ក្រោយកើតហេតុមន្រ្តីមូលដ្ឋានបានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ៕ ប្រាថ្នា


ចែករំលែក៖