ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាមិកបោះកន្ទុយបារីលើគំនរសំរាមក្បែរបឹងកាឡូបណ្តាលឲ្យឆេះ​ផ្អើលសមត្ថកិច្ច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យ ឆាបឆេះ បន្ទប់បឹងហ្គាឡូ ទុកចោលនៅក្នុងដីឡូត៍មួយកន្លែងនៅពីក្រោយផ្ទះសំណាក់បូទិករីករាយ ស្ថិតក្នុង ក្រុមទី២ ភូមិ៦(អូរត្រេះ២) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះមានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចេញអន្តរាគមន៍ ជួយសង្គ្រោះ ពន្លត់ ភ្លាមៗដែរ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យនេះបណ្តាលឲ្យ ឆេះខូចខាតបឹងកាឡូធ្វើពីឈើប្រក់ស្បូវដែលទុកចោល ពុំមានមនុស្សស្នាក់នៅ ចំនួន០៧បន្ទប់

មូលហេតុដោយសារមានជនអនាមិកបោះកន្ទុយបារីលើគំនរសំរាមក្បែរបឹងកាឡូនោះ រួចឆាបឆេះរាលដាលដល់បន្ទប់បឹងកាឡូ និងថាពុំមានមនុស្សរងគ្រោះថ្នាក់ទេ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖