ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជួបឧបសគ្គខាងមុខចាប់ហ្វ្រាំងដួលចូលកង់គោយន្តជាន់បែកក្បាលស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកបរម៉ូតូឡងជែងគោយន្តច្នៃ តែជួបឧបសគ្គខាងមុខជាប់ហ្វ្រាំងដួលម៉ូតូធ្លាក់ចូលកង់គោយន្តច្នៃជាន់បែកក្បាលកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យដឹងថា៖ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជីប រី ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិភ្នំឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាគ្លិក ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ប.មានជ័យ1S.7804 មានពាក់មួកសុវត្ថិភាព ។

នគរបាលបានបញ្ជាក់ថា៖ មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះបានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ចំណុចមុខសាលាបឋមសិក្សាចំការតាដោក ស្ថិតក្នុងភូមិចំការតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី បានឡើងជែងគោយន្តច្នៃដឹកផ្លែឪឡឹក ស្រប ពេលនោះ មានរថយន្ត១គ្រឿងមកពីមុខក៏បានចាប់ហ្វ្រាំង បណ្តាលដួលមនុស្សធ្លាក់ក្បាលចូលចំកង់គោយន្តខាងខាងឆ្វេងជាន់ចំក្បាលបែក ស្លាប់ភ្លាមៗ ។ ចំណែកម្ចាស់គោយន្តច្នៃមិនត្រូវគេស្គាល់អត្តសញ្ញាណនោះឡើយ ក្រោយហេតុបានរត់គេចខ្លួនបាត់ទុកតែគោយន្តនៅកន្លែងកើហេតុ ។ ចំពោះសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី វត្ថុតាងគោយន្តច្នៃ និងម៉ូតូ យកមករក្សាទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖