ព័ត៌មានទាន់ហេតុការណ៍៖

ទារកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ

ចែករំលែក៖

ភ្នំពេញ៖ ទារកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ ទើបបង្កការភ្ញាក់ផ្អើល​ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិត ក្នុងបរិវេណ​វត្តព្រះពុទ្ធ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេ លឺសំលេងយំ​ង៉ាៗ ស្មានតែឆ្មា​យំ លុះរកមើលឃើញទារិកម្នាក់ សង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ក្នុងបរិវេណ​វត្តព្រះពុទ្ធ និងមានសំភារៈទារកនៅក្បែរនោះដែរ មើលទៅទំនងជាឃ្លានខ្លាំងហើយ​ ទើបលើកមកបី​ និងរកទិញ​ទឹកដោះគោ​ឲ្យញាំ​ ​ និងផ្ដល់ដំណឹងដល់វិទ្យុABC​ និងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌ៧មករា​ ឲ្យចុះមកពិនិត្យមើល​ ។

បច្ចុប្បន្ន​ទារកនេះកំពុងប្រគល់ឲ្យក្រុមការងារវិទ្យុABCយកទៅមន្ទីរពេទ្យ​ ដើម្បីពិនិត្យមើលសុខភាព​ និងជាអ្នកមើលថែបន្តផងដែរ ៕ សរស្មី


ចែករំលែក៖