រ៉ូបូតធ្វើសង្គ្រាមកំពុងតែពេញនិយមសម្រាប់បណ្តាប្រទេសមហាអំណាចយោធា ជាការបង្អួតដល់ពិភពលោកបានដឹងថា មានតែប្រទេសរបស់ខ្លួនប៉ុណ្ណោះ មានបច្ចេកវិទ្យា ផលិតគ្រឿងយន្តសម្រាប់សង្គ្រាមបានល្អបំផុត ។
បច្ចុប្បន្ននៅក្នុងសមរភូមិគ្រឿងយន្ត ក្នុងនោះមានយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក វាយលុក ក៏ដូចជា នាវាមុជទឹកគ្មានមនុស្សបើក ជាដើម បានជួយជាច្រើនដល់កម្លាំងទាហាន ហើយវាអាចកាត់បន្ថយការស្លាប់របស់កងទ័ព ក្នុងពេលធ្វើសង្គ្រាមផងដែរ ។ ប៉ុន្តែទៅពេលអនាគត គ្រឿងយន្ត រ៉ូបូត នឹងក្លាយជាជួយដល់ទាហានបានជាងពាក់កណ្តាល នោក្នុងសង្គ្រាម ប៉ុន្តែមានតែបរទេសមហាអំណាចប៉ុណ្ណោះ ។
ពេលនេះរុស្ស៊ីកំពុងតែអភិវឌ្ឍ រ៉ូបូតសង្គ្រាម ដែលអាចបំពាក់ដោយមីស៊ីល កាំភ្លើងយន្តធុនធ្ងន់ មានសមត្ថភាពធ្វើសង្គ្រាម អាចធ្វើឲ្យសត្រូវ ក្រុមភេវករឈរជើងមិន និងនោះឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិរុស្ស៊ី និងផលិតរ៉ូបឺនស្វ័យប្រវត្តិ ជាលើកដំបូង ដើម្បីជំនួសមនុស្ស នៅក្នុងការធ្វើសង្គ្រាម ។
ជាដំបូង រុស្ស៊ី និងផលិតរថក្រោះគ្មានមនុស្សបើក គ្រប់គ្រង ដោយខួរក្បាលសិប្បនិមិត្ត AL ដែលអាចជំនួសមនុស្សបានទាំងស្រុង ។ លោក Vktor Murakhovsky និពន្ធនាយកទស្សនាវដ្តី Arsenal Otechestva បាននិយាយទៅកាន់សារព័ត៌មាន Russia Beyond ថា រ៉ូបូតអាចបញ្ជារកាំភ្លើងយន្ត តាមដានគោលដៅ ត្រូវវាយប្រហារនៅលើដី ។
តាមគម្រោង Module កាំភ្លើងបាញ់គ្រាប់បែក និង កាំភ្លើងយន្ត ១២០ មីលីម៉ែត្រ និងត្រូវដាក់ពង្រាយនៅលើ រ៉ូបូតចម្បាំង ។ អាវុធទាំងនោះអាច បំផ្លាញ រ៉ុក្កែតរបស់សត្រូវ នៅតាមបណ្តារូងក្រោមដី បំផ្លាញរថពាសដែក រថក្រោះរបស់សត្រូវ ។ ក្រៅពីនេះរ៉ូបូតចម្បាំង ក៏ទទួលបានការជួយជ្រោមជ្រេងពីយន្តហោះគ្មានមនុស្សបើក ។ ក្រៅពីប្រព័ន្ធ Marker រុស្ស៊ី ក៏មាន រថក្រោះធុនតូច Uran-9 ធ្លាប់បានសាកល្បង នៅក្នុង សង្គ្រាមប្រទេសស៊ីរី ។
Uran-9 អាចជួយដល់កម្លាំងទាហានថ្មើជើង ក្នុងការត្រួតពិនិត្យ ។ មិនតែប៉ុណ្ណោះ Uran-9 បានបំពាក់ប្រព័ន្ធមីស៊ីល Ataka និង Igla អាចកម្ទេចគោលដៅរបស់សត្រូវ ទាំងយន្តហោះចម្បាំង រថក្រោះរថពាសដែក ។ លើសពីនេះទៅទៀត Uran-9 បានបំពាក់កាំភ្លើងស្វ័យប្រវត្ត 2A72 ទំហុំ៣០មីលីម៉ែត្រ និង ៧,៦២មីលីម៉ែត្រ៕