ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ២២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យោងតាមរបាយការណ៍ស្នងការខេត្តបានឲ្យដឹងថា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន២២នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន៤៥កញ្ចប់ ម៉ូតូ ០៨គ្រឿង រថយន្ត០១គ្រឿង កាំបិត០១ និងកាំភ្លើងបាញ់គ្រាប់កង០១ដើម ពាក់ព័ន្ធករណីបង្ក្រាបគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យឲ្យដឹងថា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន២២នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន៤៥កញ្ចប់ ម៉ូតូ ០៨គ្រឿង រថយន្ត០១គ្រឿង កាំបិត០១ និងកាំភ្លើងបាញ់គ្រាប់កង០១ដើម ពាក់ព័ន្ធករណីបង្ក្រាបគ្រឿងញៀនដើម្បីចាត់ការតាមច្បាប់ ។

លោកបន្តថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមតែងដាក់បទបញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញស្រុកព្រៃឈរ , ស្រុកជើងព្រៃ ,កម្លាំងជំនាញខណ្ឌជ្រោយចង្វារ និង ខណ្ឌឫស្សីកែវ ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ លោកបានដឹកនាំកម្លាំងបន្តកិច្ចសហប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់បន្ថែមទៀត ខណៈកម្លាំងបានប្រើ ប្រាស់វិធានញុះញង់ ។

ជនសង្ស័យទាំង១០នាក់ដែលត្រូវកម្លាំងឃាត់ខ្លួនមានឈ្មោះដូចខាងក្រោមនេះ ៖

១-ឈ្មោះប៉េន វិបុល ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិពាមជីកង ឃំុពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ,២-ឈ្មោះខេន ខុន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយបុិន ឃំុគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ,៣-ឈ្មោះស្មាន ការីម ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ,៤-ឈ្មោះសុខ ទីន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិមិនស្គាល់ ឃំុព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ,៥-ឈ្មោះវ៉ាន់ ចាន់វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិចំការចេក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ,៦-ឈ្មោះស៊ុន ម៉េងស្រ៊ាន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិក្រោលគោ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ,៧-ឈ្មោះឆាក សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិតារៀម ឃំុជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ,៨-ឈ្មោះធន់ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិជ្រៃវៀន ឃំុជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ,៩-ឈ្មោះជ័យ ចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិតារៀម ឃំុជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ,១០-ឈ្មោះសារិន ភារុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិជើងព្រៃ ឃំុជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ អះអាងថា ក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន០៤កញ្ចប់ ទូរស័ព្ទដៃ០៩គ្រឿង និងម៉ូតូ០៤គ្រឿង និងរថយន្ត០១គ្រឿង ខណៈប្រតិបត្តិការកាលពីថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៩ នៅស្រុកព្រៃឈរឃាត់ខ្លួនបាន១២នាក់ ដកវត្ថុតាងថ្នាំញៀនចំនួន៤១កញ្ចប់ ។

គួរបញ្ជាក់ថា រយៈពេល២ថ្ងៃគឺថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២២នាក់ ដកហូតថ្នាំញៀន៤៥កញ្ចប់ ម៉ូតូ០៨គ្រឿង រថយន្ត០១គ្រឿង កាំបិត០១ និងកាំភ្លើងបាញ់គ្រាប់កង០១ដើម ៕ វណ្ណៈ


ចែករំលែក៖