ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារកណ្តាលឃាត់ខត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបលុយជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែ​ធ្នូ​ ឆ្នាំ២០១៩ ​​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបលុយជនបរទេសនៅចំណុច​ច្រាំង​ទន្លេ​សួនច្បារ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ភូមិ​ទី៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះវ៉ាន់​ ចាន់​រស្មី​ អាយុ២៩ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិត​ប្រាកដ​។ ចំណែកជនរងគ្រោះ ឈ្មោះ​ MiLin JasMies ភេទស្រី អាយុ២៥ឆ្នាំ ​ជនជាតិប៊ែលស៊ិច មុខរបទេសចរណ៏​ដែលមានទីលំនៅHotel Po Rock សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការមន ​​រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ​ជនរងគ្រោះនឹង​មិត្តភាព​បាននាំ​គ្នា​ទៅ​អង្គុយ​លេង​នៅ​ច្រាំង​ទន្លេ​សួនច្បារ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ភូមិ​៣ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ​ សស្សស្រាប់តែមានសង្ស័យម្នាក់បានដើរមកធ្វើសកម្មភាពលួច​​យកកាបូប​លុយ ​​របស់​ជន​រងគ្រោះ​បានសម្រេច​គេចខ្លួនពេលនោះ ជនរងគ្រោះក៏បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ ដែលកំពុងល្បាតឃើញបានអន្តរាគមន៍ដេញឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាកាបូបលុយរបស់ជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១។

វត្ថុតាងដកហូតបានពីជនសង្ស័យមានកាបូបលុយ មានលុយ​ដុល្លារ​ចំនួន​៨៩$ លុយខ្មែរចំនួន​ ៣៣៦០០រៀល ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យកំពុងបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលារការចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖