ខេត្តពោធិ៍សាត់៖ ការអះអាងរបស់សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច នេះមុខសញ្ញាប្រើប្រាស និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងលួចយ៉ាងកក្រើកភូមិ.ឃុំចាប់អត់ដែលបានសោះ ទីបញ្ចប់ជិះម៉ូតូបុកសត្វគោ នៅគ្រាដែលកំពុងព្យាយាមគេចខ្លួនពីការប្រមាញ់របស់សមត្ថកិច្ច ។
ហេតុការណ៍ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ រក្សាទុក ចែកចាយសារធាតុញៀន និងលួចយ៉ាងសកម្មនូវគ្រាជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានអនុវត្តន៍ឡើងនៅវេលាម៉ោង២ និង៣៦នាទី រសៀល ថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីជននេះជួបគ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូបុកសត្វគោ)នៅស្រុកវាលវែង ទើបសមត្ថកិច្ចនគរបាលស្រុកវាលវែង ទំនាក់ទំនងមកសមត្ថកិច្ចនគរបាលស្រុកក្រគរដើម្បីរកសាច់ញាតិ ខណៈចំមុខសញ្ញាក៍ឃាត់ខ្លួនតែម្ដង ។
លោកអនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចប្រាប់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន និងលួចមិនរើសមុខយ៉ាងសកម្មខាងលើឈ្មោះ ឃន ពុទ្ធារ៉ា ហៅធារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលបន្តថា កន្លងមកជននេះធ្វើសកម្មភាពរួចច្រើនចូលព្រៃឬស្សីឬព្រៃរនាម ទើបកម្លាំងរបស់យើងមានផលលំបាកក្នុងបង្រ្កាប ហើយក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច បានទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងឃុំក្បាលត្រាចចំនួន ៣បណ្ដឹង ករណីគាសទ្វារផ្ទះចូលលួចគ្មានរើសមុខ ឥឡូវជនសង្ស័យជាមុខសញ្ញាឈ្មោះ ឃន ពុទ្ធារ៉ា ហៅធារ៉ា អស់លាក់ឯងៗអ្នកភូមិអរមហាសែនអរ ។
លោកនាយប៉ុស្ដិ៍នគរបាលបន្តទៀតថា ជនសង្ស័យ ឃន ពុទ្ធារ៉ា ហៅធារ៉ា បានបញ្ជូនខ្លួនពីអធិការដ្ឋាននគរបាលស្រុកវាលវែង មកបន្តនីតិវិធីនៅស្រុកក្រគរ ៕ បុឹម ពិន