ដើម្បីអបអរដល់បុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ទូទាំងពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់កាដូដ៏អស្ចារ្យ ពោលគឺផ្តល់សំបុត្រហោះហើរបែបសន្សំសំចៃបំផុត ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក ចំនួន៥លានសន្លឹក ។ កម្មវិធី នេះ នឹងត្រូវផ្តល់ជូនរយៈពេល១សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែធ្នូ ឆ្នាំ២០១៩ ។
សំបុត្រក្នុងប្រមូសិនទាំងអស់ នឹងត្រូវដាក់ឲ្យដណ្តើមយក ដោយគ្មានពេលកំណត់អំឡុងនៃកម្មវិធីប្រមូសិននេះ នៅលើគេហទំព័រ www.vietjetair.com និងមានសុពលភាពលើរាល់បណ្តាញហោះហើរទាំងអស់របស់ Vietjet ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើរក្នុងស្រុក នៅប្រទសវៀតណាម និងផ្លូវហោះហើរដែលភ្ជាប់ប្រទេសវៀតណាម ជាមួយនឹងគោដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើន ទូទាំងអាស៊ី រួមមាន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើររវាងទីក្រុងហាណូយ-សៀមរាប ផងដែរ ។ ពេលវេលានៃការហោះហើរសម្រាប់សំបុត្រ នេះ គឺចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដល់ទី៣១ខែមិថុនា ឆ្នាំ២០២០ ។ សំបុត្រក្នុងប្រមូសិនទាំងអស់ អាចរកជាវបានតាមរយៈបណ្តាញទាំងអស់របស់ Vietjet ពោលគឺលើគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» លើ Facebook តាមរយៈ www.facebook.com/VietjetCambodia/ (ដោយគ្រាន់តែចុចលើប្រអប់ «Booking») ។ ក្រៅពីនេះ អតិថិជនក៏អាចកក់សំបុត្រហោះហើរតាមរយៈទូរសព្ទ +8419001886 និងតាមរយៈភ្នាក់ងារផ្លូវការ/ការិយាល័យលក់សំបុត្រទាំងអស់របស់ Vietjet ផងដែរ ។
ជាមួយនឹងកម្មវិធីនេះ អ្នកអាចធ្វើដំណើរកម្សាន្តទៅកាន់គោលដៅដ៏ល្បីល្បាញជាច្រើន រួមជាមួយនឹងសកម្មភាពដ៏រស់រវើកទូទាំងវៀតណាម ដូចជា ការធ្វើដំណើរតាមទូកនៅទន្លេ Mekong Delta ក្នុងទីក្រុង Can Tho ទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅលើកោះ Phu Quoc ក៏ដូចជាចូលរួមក្នុងពិធីជប់លាងរាប់ថយក្រោយនានា នៅទីក្រុងហូជីមិញ ហាណូយ ឬទីក្រុង Da Nang ។ ស្របពេល Vietjet ពង្រីកបណ្តាញហោះហើរឥតឈប់ឈរ អ្នកដំណើរទាំងអស់ក៏អាចអបអរថ្ងៃចូលឆ្នាំថ្មីដ៏រីករាយ ផងដែរ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឬនៅកោះប៉ាតាយ៉ា ។
លោក Thanh Son អ្នកប្រធានក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ «រដូវបុណ្យណូអែល និងចូលឆ្នាំថ្មី គឺជាឱកាសបង្ហាញពីក្តីស្រឡាញ់ ការចែករំលែក និងជួបជុំក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ។ ជាមួយនឹងការផ្តល់ជូនសំបុត្រហោះហើរក្នុងប្រមូសិនច្រើនជាង៥លានសន្លឹក Vietjet នឹងនាំយកឱកាសហោះហើររាប់លាន ដល់អតិថិជនក្នុងស្រុក និងបរទេស ដើម្បីបង្កើតពេលវេលានៃការជួបជុំគ្នា ជាមួយនឹងបទពិសោធនៃការធ្វើដំណើរកាន់តែរំភើប ។ យើងពិតជារីករាយណាស់ក្នុងការទទួលបានការជឿទុកចិត្តពីអ្នកដំណើរជិត១០០លាននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងនឹងខិតខំបន្ថែមទៀតដើម្បីពង្រីកបណ្តាញហោះហើរ និងភ្ជាប់គោលដៅហោះហើរថ្មីៗបន្ថែមទៀត សម្រាប់ការផ្សារភ្ជាប់ក្តីស្រឡាញ់ និងធ្វើឲ្យសុបិនរបស់គ្រប់គ្នា ក្លាយជាការពិត»៕ វឌ្ឍនា