ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខរដ្ឋ បុករះរនាំងដែកមុខព្រលានយន្តហោះពោធិ៍ចិនតុងបាក់ជាច្រើនផ្ទាំងរាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ត្រាយតុន ពាក់ស្លាកលេខរដ្ឋមួយគ្រឿងមិនប្រយ័ត្នរេចង្កូតទៅបុករះរនាំងដែកបាំងសួនច្បារមុខព្រលានយន្តហោះពោធិ៍ចិនតុង បាក់ជាច្រើនផ្ទាំងរថយន្តជង់ជាប់នឹងរនាំងដែកទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍​នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកមុីតស៊ុយមុីតសុី ត្រាយតុន ពណ៌សពាក់ស្លាកលេខរដ្ឋ 25 2-1098ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះរនាំងដែកបាំងសួនច្បារនៅមុខព្រលានយន្តហោះពូចិនតុងបាក់ពោះជាច្រើនផ្ទាំងចំណែករថយន្តបង្កជង់ជាប់នឹងរនាំងដែកទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យទីតាំងកន្លែងកើតហេតុ ដោយរនាំងដែកជារបស់ក្រុមហ៊ុនព្រលានយន្តហោះពោធិ៍ចិនតុង ទើបសមត្ថកិច្ចបានឲ្យភាគីម្ចាស់រថយន្តចរចាគ្នាដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖