ក្រសួងយុត្ដិធម៌អាមេរិក បានថ្លែង កាលពីថ្ងៃទី១៦ ខែធ្នូ បញ្ជាក់ថា យុវជនម្នាក់ មកពីរដ្ឋ Connecticut សហរដ្ឋអាមេរិក បានរងការចោទប្រកាន់ ពីបទ «គាំទ្រក្រុមភេរវករ ISIS »។
ប្រភពព័ត៌មានដដែល បានបន្ដថា ជនសង័្សយ ឈ្មោះ Ahmad Elshazly អាយុ២២ឆ្នាំ មកពី ភាគខាងលិច ទីក្រុង Haven រដ្ឋ Connecticut ។ ជននេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៥ ខែធ្នួ ហើយត្រូវបាននាំខ្លួនទៅបង្ហាញ នៅចំពោះមុខលោក Robert Spector ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី១៦ ខែធ្នូ ម្សិលមិញ។
ប្រភពព័ត៌មានដដែល បានបន្ដថា ជនសង័្សយ Elshazly ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានធ្វើដំណើរ មកដល់ទីកក្រុង Stonington រដ្ឋ Connecticut ជាកន្លែងដែលគាត់ចង់ បន្ដដំណើរទៅកាន់ប្រទេសស៊ីរី។ ជនជាប់ចោល ត្រូវបានតុលាការបញ្ជាឲ្យឃុំឃាំង។ ករណីនេះ ប្រសិនបើតុលាការរកឃើញពីទោសកំហុសរបស់គាត់ ដូចការចោទប្រកាន់មែននោះ គឺជននេះអាចប្រឈមនឹងការជាប់គុក រយៈពេល២០ឆ្នាំ។
ជនជាប់ចោទ បានថ្លែងថា គាត់សន្សំលុយបានប្រហែល១ពាន់ដុល្លារ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី ហើយនិងបន្ដដំណើរទៅកាន់ប្រទេសស៊ីរី។
បើតាមឯកសាររបស់តុលាការ បានឲ្យដឹងថា នៅក្នុងអំឡុងពេលជួយជាមួយមនុស្សម្នា ជាសាធារណៈនោះ គាត់បានថ្លែងគាំទ្រដល់សកម្មភាពរបស់ក្រុម ISIS ។ ជនជាប់ចោទ Elshazly បានឲ្យលុយទៅមនុស្សម្នាក់ផ្សេងទៀតចំនួន៥០០ដុល្លារអាមេរិក ដើម្បីចំណាយលើការធ្វើដំណើររបស់គាត់។
ដោយឡែក លោក John Demers ជំនួយការអគ្គរដ្ឋអាជ្ញា ទទួលបន្ទុកសន្ដិសុខជាតិ បានឲ្យដឹងថា ជនជាប់ចោទ បានរងនូវបណ្ដឹង ពីការគាំទ្រដល់សកម្មភាពរបស់ក្រុមភេរវករ ISIS៕