គណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ប្រធានាធិបតីដូណាល់ ត្រាំ ធ្វើឲ្យ ក្តីសង្ឃឹមជាប់ឆ្នោត ប្រធានាធិបតីអាមេរិក អាណត្តិទីពីររបស់លោកត្រាំ កាន់តែឃ្លាតឆ្ងាយក្រោយ ពេលបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទ«ក្បត់ជាតិ» ដោយអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់អាមេរិក។
នៅមុនពេលបោះឆ្នោត ការចោទប្រកាន់ទោសទៅលើលោក ត្រាំ នោះ សភាអាមេរិកបានប្រកាសរបាយការណ៍លម្អិត មានកម្រាស់៦៥០ទំព័រ ស្តីពីការចោទប្រកាន់ទោសប្រធានានាធិបតី ដូណាល់ ត្រាំ ដោយក្នុងនោះមាននិយាយថា លោក ត្រាំ«ក្បត់ជាតិ»។
លោក ត្រាំ ទទួលរងការចោទប្រកាន់ពីរករណី ក្នុងនោះកេងប្រវញ្ចអំណាច រារាំងសភាពស្រាវជ្រាវ និងដាក់គំនាបទៅលើប្រទេសអ៊ុយក្រែន ដើម្បីឲ្យបើកការស្រាវជ្រាវទៅលើគូប្រជែងតំណែងប្រធានាធិបតី គឺ លោក Joe Biden ។
នៅថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ សភាអាមេរិកគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ នឹងចោទប្រកាន់ទោសទៅលើលោក ត្រាំ ជាផ្លូវការ។ ប៉ុន្តែនៅក្នុងព្រឹទ្ធសភាវិញ លោកត្រាំ អាចនឹងរួចផុតពីការចោទប្រកាន់ ដោយសារតែ សមាជិក គ្រប់គ្រង ភាគច្រើន ដោយគណបក្សសាធារណរដ្ឋ។
នៅក្នុងរបាយការណ៍កម្រាស់៦៥០ទំព័រនោះ សភាអាមេរិក បានចោទប្រកាន់ លោក ត្រាំ ពីបទ«ក្បត់ជាតិ និងកេងប្រវញ្ចអំណាច ស្នើបរទេសឲ្យជ្រៀតជ្រែកការបោះឆ្នោតប្រជាធិបតេយ្យ នៅអាមេរិក។
ភស្តុតាងដែលក្រុមចារកិច្ចរបស់សភាអាមេរិកទទួលបាន បង្ហាញឲ្យឃើញថា លោក ត្រាំ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងរដ្ឋធម្មនុញ្ញរបស់អាមេរិក ប្រសិនបើលោកនៅតែបន្តកាន់អំណាច ដឹកនាំអាមេរិក បន្ដទៀតនោះ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពខាងលើរបស់លោកត្រាំ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ២០២០ ហើយលោក ត្រាំ អាចប្រឈមនឹងការពិបាក នៅក្នុងការជាប់ឆ្នោត ដឹកនាំអាមេរិក ជាថ្មីខ្លាំងណាស់៕