ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ស្លាប់២នាក់ នៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ បុរសពីរនាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ​ និងម៉ូតូ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណត់ផ្លូវជាតិលេខ៦៨ក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចសបនឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ នឹង ម៉ូតូ បើកបញ្ច្រាសទិសគ្នា បើកពីទិសខាងជើងទៅទិសខាងត្បូងនៅលើផ្លូវជាតិលេខ៦៨ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ។ ១-អ្នកបើកបរម៉ូតូម៉ាក និចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1Hk 6394 មានឈ្មោះ ខ្លឹង ក្រៃណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃ ជាអកុលស្យដល់មន្ទីពេទ្យក៏ស្លាប់ បើកពីទិសខាងជើងទៅខាងត្បូង ។ ២- អ្នកបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ គ្មានស្លាកលេខ ឈ្មោះ នន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) បើកពីទិសខាងត្បូង ទៅ ទិសខាងជើង ។

មូលហេតុ បណ្ដាលមកពីអ្នក បើកបរម៉ូតូម៉ាកនិច បើកបញ្ច្រាស់ទិសមិនប្រកាន់ស្តាំ ។

វត្ថុតាងទាំងសងខាងបានយកមករក្សារទុកនៅប៉ុស្ដិ៍នគរបាលសង្កាត់អូស្មាច់ជាបណ្ដោះអាសន្ន ។

សាកសព្វត្រូវបានប្រគល់ជូនទៅឲ្យសាច់ញាតិក្រុមគ្រួរសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖