ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់តាមដីកាករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនតាមដីកាលេខ៨២០ដចន ចុះថ្ងៃទី០៩-១០-២០១៩ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹទ្ធអំពើហឹង្សា នៅចំណុចមុខសាលាបឋមសិក្សាត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧-០៥-២០១៩ វេលាម៉ោង០៤ និង០០នាទី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច តាមផ្លូវភ្នំពេញហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣DP១២ ផ្លូវ២២២ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅចំណុច តាមផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ចាប់តាមដីកាលេខ៨២០ដចន ចុះថ្ងៃទី០៩-១០-២០១៩ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹទ្ធអំពើហឹង្សា នៅចំណុចមុខសាលាបឋមសិក្សាត្រពាំងរាំង ត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៧-០៥-២០១៩ វេលាម៉ោង០៤ និង០០នាទី ។

បច្ចុបន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត ៕ ចន្ទ លីហ្សា


ចែករំលែក៖