ព័ត៌មានទាន់ហេតុការណ៍៖

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម និងលោក អនុសេនីយ៍ឯក នាង ផល្លី នាយប៉ុស្តិ៍អូរបែកក្អមដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែមិគរសិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម និងលោក អនុសេនីយ៍ឯក នាង ផល្លី នាយប៉ុស្តិ៍អូរបែកក្អមដឹកនាំកម្លាំងចុះរដ្ឋបាលក្នុងមូលដ្ឋាន និងបានផ្សព្វផ្សាយ ភូមិ សង្កាត់ មានសុវត្ថិភាពជួនប្រជាពលរដ្ឋបានយល់ដឹង ។

យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់អូរបែកក្អមបានឲ្យដឹងថា គោលដៅ ដែលចុះនោះគឺនៅចំណុច ក្រុម៣ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្លាំងចូលរួមសរុប ១០នាក់ ជាលទ្ធផលការងារស្ថិតិ ត្រួតពិនិត្យ បានមួយខ្នងផ្ទះ ចំនួន៣១បន្ទប់ ស្មើនឹង៣១គ្រួសារ មនុស្សសរុប ៦៩នាក់ ប្រុស ៤៥នាក់ អាយុ ១៨ឆ្នាំឡើង ៦២នាក់ ប្រុស ៣១នាក់ ហើយបានផ្សព្វផ្សាយ ភូមិ សង្កាត់ មានសុវត្តិភាព ដែលមានប្រជាពលរដ្ឋចូលរួម ២០នាក់ ប្រុស ៥នាក់ ៕ ចាន់លីហ្សា


ចែករំលែក៖