ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យការពារជាតិ ឆ្នាំ​២០១៩

ចែករំលែក៖

កាលពីថ្ងៃទី​២៤ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី ​បានប្រកាសថា នៅក្នុងឆ្នាំ​២០១៩ កម្លាំងទាហានរុស្ស៊ីទទួលបានអាវុធថ្មី ឬអភិវឌ្ឍនធ្វើឲ្យទំនើបជាមុន មានដល់ទៅ​៦៥០០ប្រភេទ​ ។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិ​ Sergei Shoigu ​ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប ​លទ្ធផលប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ ដោយមានការចូលរួមពី ប្រធានាធិបតីរុស្ស៊ី លោកពូទីនផងដែរ​ ។

រដ្ឋមន្ត្រីការពារជាតិ​ Sergei Shoigu បានបញ្ជាក់ថា​ គោលដៅសម្រាប់ការពារជាតិ ដែលបានកំណត់​នៅក្នុងឆ្នាំ​២០១៩ គឺទទួលបានជោគជ័យ ទាំងស្រុង ។ ពិសេសគឺ​ ការធ្វើឲ្យទំនើបកម្មសព្វាវុធសម្រាប់ការពារជាតិ​ ។ អាវុធរបស់រុស្ស៊ីឈានដល់ដំណាក់កាលទំនើបបំផុត​ ហើយអាវុធចាស់ៗបានអភិវឌ្ឍន៍​ឲ្យទំនើបជាងមុន មានដល់ទៅ​ជិត​៧០ភាគរយហើយ ។

រដ្ឋមន្ត្រីការពារជាតិ​ Sergei Shoiguបានបញ្ជាក់ទៀតថា នៅក្នុងសប្តាហ៍ចុងឆ្នាំ​២០១៩ នេះ​កងពលកាំជ្រួចមីស៊ីល​ល្បឿនលឿន បំផុត​ Avangard ​ក៏នឹងទទួលបានភារកិច្ច​ ត្រៀមលក្ខណធ្វើសង្គ្រាម​ ។ ​ កាលពីឆ្នាំ​២០១៨ រុស្ស៊ីបានបង្ហាញមីស៊ីល Avangard ជាសាធារណៈ​​ ហើយប្រធានាធិបតីរុស្ស៊ី លោកពូទីន​បានសរសើរថា ជាមីស៊ីលមានសមត្ថភាពខ្ពស់ អាច ចាក់ទម្លុះ ផ្លងផុតរាល់ប្រពន្ធការពារមីស៊ីល ទាំងឡាយរបស់អាមេរិក​ ។

បច្ចុប្បន្នបច្ចេកវិទ្យា មីស៊ីលល្បឿនលឿនរបស់រុស្ស៊ី បានឈានមុខអាមេរិក ជាលើកដំបូង​ ហើយអាមេរិក ក៏បានទទួលស្គល់ផងដែរថា បានចាញ់ប្រៀបរុស្ស៊ី លើបច្ចេកវិទ្យាមីស៊ីល​ល្បឿនលឿន​ ។ ជាមួយគ្នានេះដែរ អាមេរិក ក៏បានជំរុញផលិតមីស៊ីល ល្បឿនលឿន កំឲ្យចាញ់ប្រៀបរុស្ស៊ី ។

នៅពេលនោះដែរ ប្រធានាធិបតីរុស្ស៊ី​លោកពូទីន បានបញ្ជាក់ថា រុស្ស៊ីបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត​ដល់សកម្មភាពរបស់អាមេរិក ដែលបានដាក់ពង្រាយ កាំជ្រួចមីស៊ីលនៅតាមព្រំដែនជាប់ប្រទេសរុស្ស៊ី និងតំបន់ជាច្រើននៅលើពិភពលោក​ នៅកំាជ្រួចមីស៊ីល រយៈចម្ងាយមធ្យម​ និងខ្លី​ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ប្រចាំឆ្នាំ​ របស់ក្រសួងការពារជាតិ​​ ប្រធានាធិបតី​ពូទីន​បានលើក​ឡើងថា​ ការដែលអាមេរិក​បានដកខ្លួនចេញពី​សន្ធិសញ្ញាអាវុធ INF ​ជាសញ្ញាមួយធ្វើឲ្យរុស្ស៊ីត្រូវតែប្រុងប្រយ័តបំផុត​ ។

ប្រធានាធិបតីពូទីនបានលើកឡើងថា នៅក្នុងសន្ធីសញ្ញា​ INF ​ បានហាមប្រើប្រាស់កាំជ្រួចមីស៊ីល​រយៈចម្ងាយធម្យម មីស៊ីលឆ្លងទ្វីប​ ដែលអាវបាញ់ប្រហារ ក្នុងរយៈចម្ងាយ​៥៥០០គីឡូំម៉ែទ្រ​ ដូច្នេះយើងចាំបាច់ត្រូវតែ​​តាមដានរាល់សកម្មភាព របស់អាមេរិក នៅក្នុងតំបន់អឺរ៉ុប អាស៊ី និងពិភពលោកទាំងមូល​ ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក​ Sergey Shoigu បានលើកឡើងថា​​ មន្ទីបញ្ចកោណអាមេរិក បានត្រៀមលក្ខណៈ​វាយប្រហារ ក្រោយដកខ្លួនចេញពី​INF ​ ។ លោក Sergey Shoigu បានលើកឡើងថា នៅពេលនេះអាមេរិក​អាចបើកការវាយប្រហារនៅលើពិភពលោក ដោយប្រើពេលវេលាតែ​២៤ម៉ោង ប៉ុណ្ណោះ មិនម៉ែន​១០ថ្ងៃ​ដូចកាលពីមុន​ ។ ជាមួយគ្នានោះ​រ៉ាដា អាមេរិក នៅអឺរ៉ុប អាចគ្រប់ដណ្តប់ នៅលើទឹកដីរុស្ស៊ី ជម្រៅដល់ទៅ​៤៥០ គីឡូម៉ែត្រ ៕


ចែករំលែក៖