ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យពីរនាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសពីរផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដោយម្នាក់ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ធវៈនឹងម្នាក់ទៀតពាក់ពន្ធករណីកាច់កម៉ូតូប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ធវៈមានឈ្មោះ យឿន សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានប៉ុនប៉ងរំលោភកម្មការិនីរោងចក្រម្នាក់មិនបានសម្រេចកាលពីថ្ងៃទី២១ ខែធ្ន ឆ្នាំ២០១៩ ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូ មានឈ្មោះ សេង សុខណារ៉ា ហៅ សូរិយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់កាលពីវេលាម៉ោង៦នឹង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅត្រង់ចំណុចផ្ទះលេខ១២-១៣ ផ្លូវលេខ៥ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទី ។

សមត្ថកិច្ចបន្តថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំងពីរករណី សមត្ថកិច្ចបានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោបណ្តោះអាសន្នសិន ដើម្បីសាកសួរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖