ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យជនជាតិ នីស្សេរីយ៉ាម្នាក់ រួមទាំងបក្ខពួកជាច្រើន ដោយជាប់ពាក់ព័ន្ធក្នុងករណីរត់ពន្ធគ្រឿងញៀនជាង ៤គីឡូក្រាមទៅអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិ នីស្សេរីយ៉ាម្នាក់ រួមទាំងបក្ខពួកជាច្រើន ដោយជាប់ពាក់ព័ន្ធក្នុងករណីរត់ពន្ធគ្រឿងញៀនជាង ៤គីឡូក្រាមត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ខេត្ត បានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យ ដែលជាអ្នកទទួលបញ្ញើរឥវ៉ាន់តាមរថយន្តក្រុងដឹកអ្នក ដំណើរចំនួន ២នាក់ ប្រុស រឹបអូសវត្ថុតាងថ្នាំញៀន (ជាប្រភេទមេតំហ្វេតាមីន)ចំនួន ៤កញ្ចប់ ធំទម្ងន់ ៤គីឡូក្រាម (បង្កប់លាក់ទុកក្នុងធុងបាស់កេះឥវ៉ាន់) បំរ៉ុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ។

ប្រតិបត្តិការបង្ក្រាបនោះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន វិបុល អភិបាល ខេត្ត និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ត និងដោយមានការចង្អុលណែនាំពីលោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាល ខេត្ត និងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោក វរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងក្រោមការ សម្របសម្រួលនីតិវិធីពីលោក គង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត នៅចំណុចភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត ។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ មកធ្វើការសាកសួរ និងដោយមានកិច្ចសហការដ៏ល្អជាមួយកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តមឧត្តមសេនីយ៍ឯក ឡឹក វណ្ណ: នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់បន្ថែមទៀត ។

ជនសង្ស័យទាំងបីអ្នកនោះមាន មេក្លោងម្នាក់ប្រុសជាជនជាតិនីស្សេរីយ៉ា និងបក្ខពួកចំនួន ២នាក់ ស្រី ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន ៕


ចែករំលែក៖