ខេត្តសៀមរាប ៖ លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានព្រមានចាត់វិធានការតាមច្បាប់ ចំពោះករណីបុរសពីរនាក់ដែលអះអាងថាខ្លួនជាមន្ដ្រីរបស់អជ្ញាធរអប្សរាទទួលបន្ទុកផ្នែកសាងសង់បានទៅកោសរូសគម្រាមពលរដ្ឋឲ្យបង់លុយឲ្យពួកខ្លួនចំនួន២ពាន់ដូល្លារដើម្បីជាថ្នូរនិងការអនុញ្ញាតសាងសង់សំណងផ្សេងៗនៅក្នុងតំបន់ជាប់អប្បរា ការទទួលប្រគល់លុយនោះមានធ្វើលិខិតស្នាមនិងកិច្ចសន្យត្រឹមត្រូវ ក្រោយបែកធ្លាយឯកសារត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
ប៉ុន្ដែចាប់តាំពីថ្ងៃប្រគល់ ទទួលលុយសំណូកនោះ មកដល់ពេលនេះមានរយះពេលនេះមានរយៈ៤ខែហើយនៅតែមិនអាចធ្វើអីបានដដែលទើបពួកគាត់សម្រេចបង្ហោះឯកសារប្រគល់លុយនោះដើម្បីអំពាវនាវដល់សមត្ថកិច្ចក៏ដូចថ្នាក់លើមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង ។ ក្រោយពីបែកធ្លាយព័ត៌មាននេះលោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា កូនប្រុសបង្កើតរបស់សម្ដេចសុខ អាន អតីតឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលពីរនាក់នោះ ដែលមកដល់ពេលនេះគេនៅមិនទាន់ដឹងថាបុរសពីរនាក់នោះមានសមាសភាពជាអ្វីផងផងទេ ។
បុរសពីរនាក់នោះទី១មានឈ្មោះ វឿន ព្រឿង អាយុ ៤១ឆ្នាំ និងទី២ ឈ្មោះ ជា ហាក់ស្រ៊ុនអាយុ ៥៨ឆ្នាំ ដែលអះអាងថាខ្លួនជាមន្ត្រីអាជ្ញាធ័រជាតិអប្សរា កាន់ខាងច្បាប់សាងសង់ លើសំណង់ទាំងអស់ក្នុងតំបន់អង្គរ បើខ្លួនមិនឲ្យ ច្បាប់ហើយ គឺគ្មានអ្នកណាមានសិទ្ធិឲ្យ សាងសង់បាននោះទេ ។ ប្រជាពលរដ្ឋ ដែលរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានសំណូមពរឲ្យ ច្បាប់ជួយដោះស្រាយ រកខុសត្រូវជូនពួកគាត់ផង ដោយការសុំច្បាប់ត្រឹមត្រូវតាំងពីខែសីហាឆ្នាំ២០១៩ មកម្ល៉េះ ក៏ស្ងាត់ បាត់ឈឹង រួមទាំងលុយជាង២០០០ដុល្លាផងដែរ រហូតមកទល់បច្ចុប្បន្ននេះ ពួកគាត់សង្ស័យថា ពួកគាត់ប្រហែលជាចាញ់បោក ពួកគេទាំង២នាក់នេះហើយមើលទៅ។
មហាជនកំពុងរងចាំមើលថាតើលោក សុខ សង្វា អាចបំបែកសំណុំរឿងមួយនេះបានដែរឬទេ ក្នុងការវែកមុខរកជនខិលខូចក្នុងជួរមន្ដ្រីនៃអាជ្ញាធរជាតិអប្សរារបស់លោក ។បើតាមការឲ្យដឹងកន្លងមក ករណីបែបនេះវាមិនមែនទើបតែកើតឡើងលើកទី១នោះទេ ប៉ុន្ដែគេក៏មិនដែលឃើញខាងសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាអាចវែកមុខរកជនទាំងនោះមកផ្ដន្ទាទោសបានម្ដងណាឡើយ តែពេលនេះមានការប្រកាសចាត់ការតាមផ្លូវច្បាប់ចាំមើលតើអាចចាត់ការបាននៅពេលណាដែរ ៕ សតារា