ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ស្លាប់ពេលដឹកទៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យ៥៧ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកាលពីវេលម៉ោង៦ និង២៩នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក អធិការនគរបាលស្រុកស្វាយចេកជា ស្លូញឲ្យដឹងថា៖,ជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ប្រេម ណាក់ ភេទប្រុសអាយុ៥៧ឆ្នាំ នៅភូមិក្លឹង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1S.0803 ។ ចំណែកអ្នកបើកបរគោយន្តច្នៃ ឈ្មោះ មុង ថឿង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

អធិការស្រុកស្វាយចេក លោកវរសេនីយ៍ ជា ស្លូញ បានឲ្យដឹងទៀតថា៖មុនពេលកើតហេតុ អ្នកបើកបរគោយន្តច្នៃ និងម៉ូតូបានបើកស្របទិសគ្នា ពីខាងលិចទៅទិសខាងកើត ម៉ូតូបានបត់ឆ្វេងស្របពេលនោះក៏ត្រូវគោយន្តបុកតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូមិនគោរពសិទ្ធអាទិភាព ។ ចំពោះវត្ថុតាងម៉ូតខូចខាតធ្ងន់ គោយន្តខូចខាតស្រាល បច្ចុប្បន្នយកមករក្សាទុកនៅអធិការដ្ឋាន រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖