ខេត្តបាត់ដំបង៖ ចោរចិត្តស្លុយពីរនាក់ជិះម៉ូតូ១គ្រឿងមកឈប់មុខតូបលក់ទូរស័ព្ធដៃមួយកន្លែងយីហោស៊ីនួនស្ថិតក្នុងចំណុចក្រុមទី៣ភូមិជំនីកឃុំអន្លង់វិលស្រុកសង្កែ នៅល្ងាចថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ ហើយក្នុងនោះចោរម្នាក់ជិះខាងក្រោយបានយកពូថៅវាយបំបែកកញ្ចក់ទូតាំងទូរស័ព្ទហើយយកទូរស័ព្ទដៃអស់៥គ្រឿងរួចមុនចេញទៅបានបោកផាវគ្រាប់បែកចំនួនបីគ្រាប់ជាការគំរាមកុំឱ្យម្ចាស់ដេញតាមពួកវាថែមទៀត ។
មន្រ្តីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះដែលម្ចាស់ទូរស័ព្ទឈ្មោះផានវណ្ណឈីងភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបាត់បង់អស់ទូរស័ព្ទដៃ៥គ្រឿង។ ក្នុងនោះម៉ាកវីវ៉ូy១១ពណ៌ខ្មៅចំនួន២គ្រឿង២ម៉ាកសាំស៊ុងJ5ផ្លាស់ពណ៌ផ្កាឈូកចំនួន១គ្រឿងនិង៣.ម៉ាករ៉ែតមីអិចចំនួន២គ្រឿង សរុបជាទឹកប្រាក់ប្រមាណ៤០០ដុល្លារ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណទេក្នុងនោះគ្រាន់តែដឹងថាមានគ្នាពីរនាក់ដោយម្នាក់ពាក់មួកកន្តឹប ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកឌុបគ្ណាមកដល់ចំណុចខាងលើធ្វើសកម្មភាពបែបនេះតែម្តង ។
ក្រោយមកទើប កម្លាំងអធិការដ្ឋាននគរបាលនិងកងរាជអាវុធហត្ថស្រុកសង្កែ បានចុះមកដល់ដើម្បីបើកប្រតិបត្តិការត្រួតពិនិត្យនិងស្រាវជ្រាវរកជនសង្ស័យនៅជុំវិញទីតាំងកើតហេតុនីងកំពុងតាមស្រាវជ្រាវរកមុខសញ្ញាចោរប្លន់ទាំង២នាក់នេះ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ ប្រាថ្នា