ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនដៃដល់២នាក់ ​ជិះម៉ូ​តូទា​ញ​កាំ​បិ​តផ្គាក់​កាប់យុវជនម្នាក់ស្លាប់ភ្លាមៗ​

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​៖ ក្រុមជនដៃដល់២នាក់​ ជិះម៉ូ​តូទា​ញ​កាំ​បិ​តផ្គាក់ ​កាប់យុវជនម្នាក់ស្លាប់ភ្លាមៗ​ចោទប្រកាន់​ថា ឌឺ​ដាក់ខ្លួន ក្រោយធ្វើសកម្មភាពរួច បានយកកាំបិតទៅលាក់ទុក ហើយគេចខ្លួន តែទីបំផុតនៅតែសមត្ថកិច្ចវែកមុខយកមកផ្តន្ទាទោសទាល់តែបាន ។

ករណីឃាតកម្មនេះ កើតឡើងកាលពី​វេលាម៉ោង​១៧​ និង៥៥​នាទី នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ១៤៤០ ភូមិក្រាំងស្នួល ឃុំព្នាយ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះ​មាន​ឈ្មោះ​ កិ​ ឆេម​ ​ហៅឆាង ភេទ​ប្រុស អាយុ​២៣ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ ។

ប្រភពបានឲ្យដឹងថា បន្ទាប់ពីកើតហេតុនៅថ្ងៃទី២មករា២០២០ សមត្ថកិច្ចបានចុះស្រាវជ្រាវពីសាក្សីដឹងថាមុនកើតហេតុឈ្មោះ​ ផាន ខាវ​ ភេទប្រុស​ អា​យុ២១ឆ្នាំ នៅភូមិជាមួយជនរង​គ្រោះ​ បានឲ្យដឹង​ ថា ខ្លួនបានមកធ្វើរោងការនៅភូមិសំបុរឈើ ឃុំស្គុះ ស្រុក​សំរោង​ទង​ ដោយបានទូរស័ព្ទហៅជន​រង​គ្រោះ​ឲ្យមកឌុបទៅផ្ទះវិញ ជិះម៉ូតូហុងដាសេ ១២៥ស៊េរី ២០១៧​ ពណ៌ខ្មៅដោយជនរងគ្រោះឲ្យខ្ញុំ(ផាន ខាវ) ជាអ្នកឌុប ពេលធ្វើដំណើរដល់ចំ​ណុចកើតហេតុស្រាប់តែមានជនល្មើស២នាក់ជិះម៉ូតូ១គ្រឿង វ៉ាខាងឆ្វេងមកទន្ទឹមគ្នា​ រួចម្នាក់អង្គុយខាងក្រោ​យបានទាញកាំបិតផ្កាក់កាប់ជនរង​គ្រោះ ត្រូវផ្នែកកញ្ចឹងកខាងក្រោយធ្លាក់ពីលើម៉ូតូស្លាប់តែម្តង ។

ប្រភពបន្តថាក្រោយស្តាប់ការបំភ្លឺ​ពីសាក្សីរួចមកជំនាញ​ស្រុក និងខេត្ត​ កំណត់​ បានមុខសញ្ញាសង្ស័យ​ចំនួន២នាក់ដែលតាមការ​ស្រាវជ្រាវ​គឺជាមុខសញ្ញាក្មេងទំនើង និងជាមុខ​ស​ញ្ញាប្រើប្រា​ស់គ្រឿងញៀន​(ក្នុងបញ្ជី​ខ្មៅនគរបា​លមូលដ្ឋាន)​ ជនសង្ស័យ​ទាំងពីរនាក់មានឈ្មោះ១.ឈ្មោះ​ ឆុន ថៃ ហៅប៉ាន់ ហៅតុ ភេទប្រុស​ អាយុ២០ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំព្នាយ​ ស្រុក​សំ​រោង​ទង​ មុខរបរ​ មិនពិតប្រាកដ​ ២.ឈ្មោះ​ គឹម ស​ត្យា ហៅជេ ភេទប្រុសអាយុ​ ១៩ឆ្នាំនៅភូមិប៉ែលហែល សង្កាត់សុព័រទេព​ ក្រុងច្បារមន អ្នកកាន់​កាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក​វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ថា​​ជន​សង្ស័យម្នាក់ចំណោមបក្ខពួក២នាក់​ បញ្ជាក់​ថាពិ​តជាបា​នធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅ​លើ​ជនរង​គ្រោះប្រាកដមែន​ មូលហេតុ​មកពីរជ​ន​រងគ្រោះ​ ជាមនុស្ស​ធ្លាប់​ឌឺឲ្យជនដៃដល់​(គឹម​ សត្យា) និងបានសារ​ភាពថាក្រោយកាប់រួច​ខ្លួន​បា​នយកកាំបិតទៅលាក់ទុ​ក​ក្នុងគុម្ពព្រៃ​ បំបិតភ​ស្ដុតាង​ ជាលទ្ធផល​សម​ត្ថកិច្ច​បាននាំជនស​ង្ស័យ​ទៅយកវត្ថុតា​ងកាំបិត​ផ្គាក់ និងដកហូត ម៉ូតូហុងដា​ សេ១២៥​ស៊េ​រី​២០១៩​ព​ណ៌​ខ្មៅ មធ្យោ​បា​យ​ធ្វើ​សកម្មភាព​ ។

នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ជនសង្ស័យ​ និងវត្ថុតាង​ ត្រូវ​បាន​បញ្ជូន​ម​ក​ការិ.ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ ដើម្បី​សាក​សួរ​ កសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​អយ្យការ​អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធី ៕ សេនាសក្តិ


ចែករំលែក៖