ខេត្តកែប:នៅម៉ោង២:២៥ នាទី ឈានដល់ព្រឹកថ្ងៃទី ៤ មករា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងរង់ចាំក្រុមសង្រ្គោះដែលកំពុងកាត់ផ្ទាំងបេតុង និងកាត់សសៃដែកដេីម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋដែលត្រូវបានអគារកំពស់៧ជាន់បាក់រលំសង្កត់កាលពីថ្ងៃទី ៣ មករា។ នៅកន្លែងដែលកំពុងគាស់កាយនេះគឺមានឮសម្លេងអ្នករងគ្រោះស្រែកពីខាងក្នុងដែលមានគ្នាចំនួន ៤ នាក់នៅរស់រានមានជីវិតនៅឡេីយ។
សម្តេចតេជោ ហ៊ុន សែន មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡេីយ គឺខិតខំដេីម្បីជួយសង្រ្គោះជីវិតបងប្អូនអោយបានទាន់ពេលវេលា៕