ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អនុញ្ញាតឱ្យលោក W. Patrick Murphy ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុញ្ញាតឱ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។
បន្ទាប់ពីជំនួបពិភាគ្សាការងារ ក៏មានការថតរូបអនុស្សាវរីយ៍ រវាងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងប្រតិភូអម ជាមួយលោករដ្ឋមន្ត្រី លឹម គានហោ និងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ផងដែរ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖