ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កាន់តែបារម្ភ ក្រោយរុស្ស៊ីត្រៀមបំពាក់យន្តហោះទម្លាក់គ្រាប់ទំនើបបំផុត​៥០គ្រឿងបន្ថែមទៀត

ចែករំលែក៖

កម្លាំងទាហានអាកាសរុស្ស៊ី​ នឹងទទួលបានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​រយៈចម្ងាយឆ្ងាយ​ប្រភេទ​ Tu-160 ចំនួន​៥០គ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំ​២០២១ ។ រដ្ឋលេខាធិការក្រសួងការពារជាតិរុស្ស៊ីលោក Alexei Krivoruchko បានបបញ្ជាក់ថា នេះមិនមែនជាព័ត៌មានថ្មីឡើយ ​រុស្ស៊ី ធ្លាប់បានប្រកាសពីគម្រោង បង្កើនកម្លាំងទាហានអាកាស​ តាំងពីយូរណាស់មកហើយ។

យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​​ Tu-160 មានម៉ាស៊ីន​៤​​ បានហោះហើរជាលើកដំបូង នៅក្នុងឆ្នាំ​១៩៨១​។ យន្តហោះនេះ​ផលិតនិងប្រើប្រស់ក្នុងសម័យសហភាពស៊ូវៀត ក៏ដូចជា រុស្ស៊ីបច្ចុប្បន្ន ហើយបានអភិវឌ្ឍន៍បន្ថែមឲ្យកាន់តែទំនើប។

យន្តហោះ Tupolev Tu-160 ត្រូវបានគេចាត់ទុកថាជាយន្តហោះទម្លាក់គ្រាប់ធំបំផុតនិងលឿនបំផុត​ក្នុងប្រវត្តិសាស្ត្ររបដស់កម្លាំងទាហានរុស្ស៊ី។​ យន្តហោះនេះអាចបំពេញភារកិច្ចផ្សេងៗគ្នា​។ យន្តហោះ Tu-160 មានរូបរាងដូចទៅនឹងយន្តហោះ​ទម្លាក់គ្រាប់ អាមេរិក B-1B Lancer។ ប៉ុន្តែយន្តហោះរបស់រុស្ស៊ី មានល្បឿនលឿនជាងសំឡេងជិត២ដង​(1,9 Mach) ស្មើរ​២០១៨ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

យន្តហោះ Tu-160 ​អាចបំពាក់មីស៊ីល ឆ្លងទ្វីប ​មីស៊ីលនាំផ្លូវ​ គ្រាប់បែកបរមាណូ …សរុបមានទម្ងន់ដល់ទៅ​៤០តោន​។ យន្តហោះទម្លាក់គ្រាប់នេះគឺជាសបិនអាក្រក់របស់អាមេរិកនិងសម្ពន្ធមិត្ត ដោយអាចហោះហើយ បានជាង​១០ម៉ោង​។ ពេលថ្មីៗ​នេះយន្តហោះ​Tu-160 ​ក៏បានហោះហើក្នុងចម្ងាយផ្លូវដល់ទៅ​៦ពាន់គីឡូម៉ែត្រ​​ក្នុងរយៈពេល​៨ម៉ោង ។

នៅពេលខាងមុខ ក្រោយការបំពាក់យន្តហោះដ៏ទំនើបនេះបន្ថែម​៥០គ្រឿងនោះទាហានអាកាសរុស្ស៊ី កាន់តែខ្លាំង អាចវាយប្រហារ និងធ្វើសង្រាម គ្រប់ពេលវេលា ជាមួយអាមេរិក​ មិនថានៅទីកន្លែងណានោះឡើយ​៕


ចែករំលែក៖