ព័ត៌មានទាន់ហេតុការណ៍៖

កាប់ម្ចាស់មិនបាន កាប់កម្ទេចម៉ូតូដើម្បីស្រាយគំនុំ កម្លាំងកងរាជអាវុធហត្ថទើបចាប់បាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដោយសារ​រឿង​គំនុំនាពេល​កន្លង​យុវជន​២​ក្រុម​បាន​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​ជនបង្ក​កាប់​មនុស្ស​មិនបាន​បញ្ចេញ​កំហឹង​កាប់​ម៉ូតូ​ជនរងគ្រោះ​ខ្ទេចអស់ តែ៥ថ្ងៃក្រោយមកទើបសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់បានជនសង្ស័យ២នាក់ ឯ២នាក់ទៀតកំពុងគេចខ្លួន ។

ដោយបាន​ទទួល​ពាក្យ​បណ្តឹងពី​ជនរងគ្រោះ​២​នាក់ ឈ្មោះ ឆាយ សាន​ហ៊ួ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ភាព ជីវី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ពាក់ព័ន្ធ​ករណី​ហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ កន្លងមក​នៅ​ចំណុច​ទល់មុខ​ក្លិប​កំសាន្ត​ស្ចារ​ស៊ី​ធី ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ ចំនួន​៤​នាក់ នោះនៅ​ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋានកងរាជ​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំងកងរាជ​អាវុធហត្ថ​១​ក្រុម​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់មាន ឈ្មោះ មិ​ល ថៃ​លេន​ឈ្មោះ ណេង ភា​រ៉ាត់ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដកហូត​បាន​កាំបិត​កែច្នៃ​១​ដើម ហើយ​បាន​បញ្ជូនបន្ត​មក​ទីបញ្ជាការដ្ឋាន អាវុធ​ហ​ត្ថ​ខេត្ត ចាត់ការ​បន្ត​។​

បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាននាំគ្នា​អង្គុយលេង​នៅ​ចំណុចកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​ជិ​:​ម៉ូតូ​ចំនួន​២​គ្រឿង​មាន​គ្នា​៤​នាក់​ចុះ​ពីលើ​ម៉ូតូ​បាន​យក​កាំបិត​ដេញ​កាប់​យ៉ាង​សាហាវ។​ពេលនោះ​ពួកគាត់​នាំគ្នា​រត់ចោល​ម៉ូតូ​ហើយ​ពួក​ជនសង្ស័យ​បាន​កាប់​ម៉ូតូ​បណ្ដាលឲ្យ​ខ្ទេច​ហើយ​រត់គេចខ្លួន​បាត់អស់​តែម្តង ។​

លោក​វរសេនីយ៍ឯក​ម៉ែន​ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​យុត្តិធម៌ បានឱ្យដឹងថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​។ដោយ​បាន​ស្ដាប់​ចម្លើយ​ជនសង្ស័យ ព្រមទាំង​មាន​វត្ថុតាង​ផង ឃើញថា​មាន​ភាពស៊ីសង្វាក់​គ្នា អាច​ចោទប្រកាន់​ពីបទ​ល្មើស​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ដែល​បានគេច​ខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្ត​៕ ប្រាថ្នា


ចែករំលែក៖