ព័ត៌មានទាន់ហេតុការណ៍៖

អនុព័ន្ធយោធាចិនថ្មី នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងកងទ័ពទាំងពីរ កាន់តែខ្លាំងឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងមោទនភាពដែលអនុព័ន្ធយោធាចិន ចាស់-ថ្មី ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ វិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្គ្រី នារសៀលថ្ងៃ ១ រោច ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។

សម្តេចពិជ័យសេនា ទៀ បាញ់វាយតម្លៃខ្ពស់ ចំពោះលទ្ធផលរបស់លោកវរសនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនចាស់សម្រេចបាននាពេលកន្លងមក និងមានជំនឿថា ទៅថ្ងៃខាងមុខក្រោមកិច្ចដឹកនាំបន្តរបស់លោកវរសេនីយ៍ឯក លី ជីងហ្វឹង ក្នុងតួនាទីជាអនុព័ន្ធយោធាថ្មីប្រចាំកម្ពុជា នឹងដំណើរការយ៉ាងរលូ ន ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកងទ័ព និងប្រជាជនប្រទេសទាំងពីរ កាន់តែល្អប្រសើរទ្វេឡើងថែមទៀត។

សម្តេចពិជ័យសេនា ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលជ្រោមជ្រែងដល់ប្រទេសកម្ពុជាជារៀងរហូតមក ។ ក្នុងនោះលើវិស័យយោធាមិត្តចិនបានជួ យទាំងមធ្យោបាយសម្ភារ បរិក្ខារ និងបណ្តុះបណ្តាលធនធាន មនុស្សជារៀងរាល់ឆ្នាំ ។

លោកវរសេនីយ៍ឯក លី នីងយ៉ា ថ្លែងអំណរគុណ ដល់ក្រសួង ការពារជាតិដែលផ្តល់វេលាដ៏មានតម្លៃឲ្យលោកបានចូលជួបសម្តែងការគួរសម និង បង្ហាញខ្លួនចំពោះប្រធានការិយាល័យអនុព័ន្ធយោធាថ្មីដែលត្រៀមទទួលតំណែងពីលោក ។

លោកវរសេនីយ៍ឯក គូសបញ្ជាក់ទៀតថាៈ រយៈពេលកន្លងមកលោកមានសេចក្ដីសោមនស្សដោយបានរួមចំណែកក្នុងការអភិ វឌ្ឍន៍ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរ ពិសេសក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ។ លទ្ធផលទាំងនេះ ក៏អាស្រ័យដោយមានការយកចិត្តទុកដាក់គាំទ្រ និងផ្តល់កិច្ចសហការពេញទំហឹងពីសំ ណាក់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ។

លោកវរសេនីយ៍ឯក លី ជីងហ្វឹង ប្រធានការិយាល័យអនុព័ន្ធយោធាថ្មី លើកឡើងបន្តថាៈ ក្នុងកិច្ចទំនាក់ទំនងជាបងប្អូន នៃបរិបទថ្មីនេះ អាស្រ័យដោយកងទ័ពប្រទេសទាំងពីរ មានចំ ណុចឯកភាពជាច្រើន ពិសេសកងទ័ពកើតឡើងពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។

ក្នុងនោះដែរ លោកវរសេនីយ៍ឯកអនុព័ន្ធយោធាចិនថ្មី បង្ហាញពីការប្តេជ្ញាចិត្ត នៅចំពោះមុខសម្តេចពិជ័យសេនាថាៈ ការបំពេញ បេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងមិត្តភាពដូចដែកថែបរវាងប្រទេសទាំងពីរកាន់តែពង្រឹងពង្រីកខ្លាំងឡើងថែមទៀតផងដែរ ៕ សុខដុម


ចែករំលែក៖