ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅម៉ោងជាងមួយយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី11 ខែមករា ឆ្នាំ2020 មានបុរសជនបរទេស វយ័ចំណាស់ម្នាក់ ស្លាប់ក្នុងបន្ទប់ស្នាក់នៅ ស្ថិតនៅចំណុចបឹងហ្គាឡូខែលលី ស្ថិតនៅក្រុម៣ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សាកសពមានឈ្មោះ MCKINNON KENNETH G ភេទប្រុស កើតថ្ងៃទី 27.09.1942 (អាយុ78ឆ្នាំ)សញ្ជាតិកាណាដា មុខរបរអ្នកទេសចរណ៍ ។

បច្ចុប្បន្នសាកសពជនបរទេសខាងលើរក្សាទុកនៅកន្លែងកើតហេតុដដែល រង់ចាំការពិនិត្យកោសល្យវិច័យ របស់មន្រ្តីជំនាញ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖