ខេត្តពោធិ៍សាត់៖ ផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះ បណ្តាលមកពីមូលហេតុកើបផេះចង្រ្កានយកទៅចាក់ចោលនៅខាងក្រោយផ្ទះក្បែរជញ្ជាំងស្លឹកសំយាបផ្ទះបាយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិដងអូ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។
ប្រភពពីព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ចេស គួន ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដងអូ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។
ប្រភពបន្តថា ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ ៦ម៉ែត្រគុណ៥ម៉ែត្ រដំបូលប្រក់ សង្ក័សី ជញ្ជាំងស្លឹក ក្រាលក្តារ ។ សម្ភារដែលខូតខាតរួមមាន៖ ផ្ទះទំហំ៦ម៉ែត្រគុណ៥ម៉ែត្រ ១ខ្នង, ស្រូវ១៣ការុង, អង្ករ១៥០គីឡូក្រាម, ប្រាក់រៀល៨៥០០០០៛ និងសម្ភារប្រើប្រាស់ខូចខាតទាំងស្រុង ។
ប្រភពបញ្ជាក់ថា មូលហេតុ កើបផេះចង្រ្កានយកទៅចាក់ចោលនៅខាងក្រោយផ្ទះក្បែរជញ្ជាំងស្លឹកសំយាបផ្ទះបាយ ហើយភ្លើងរាលឆេះតែម្តង ៕ ប៉ឹម ពិន