ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញា លួចមានស្ថានទម្ងន់ទោស នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនក្រោយពីសកម្មភាពប្រើដាវគំរាមប្លន់យកម៉ូតូនៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ម៉ោង០០និង១០នាទី កណ្តាលអធ្រាត្រ ។

ជនរងគ្រោះឈ្មោះ លន់ ផល្លី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ តឹក ចំរើន ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិត ប្រាកដ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបាននៅវេលាម៉ោង០០និង១០នាទី ឈានចូលថ្ងៃទី ១៣-០១-២០២០ ជនរងគ្រោះអង្គុយលើម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស្លាក លេខមិនចាំ រងចាំឌុបម៉ូយនៅមុខ ហាងថៃសាន្ត ខណ្ឌចំការមន ពេលនោះក៏មានជនសង្ស័យ ០២នាក់ ឈ្មោះ តឹក ចំរើន និងឈ្មោះ ញ៉ា បានហៅជនរងគ្រោះ ឲ្យឌុបមកសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ ។ ពេលនោះជនរងគ្រោះក៏បានឌុបជនសង្ស័យទាំង០២នាក់ មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឲ្យជនរងគ្រោះឈប់ម៉ូតូ រួច យកដាវគំរាមប្លន់យកម៉ូតូ ជិះគេចខ្លួនយកម៉ូតូទៅឲ្យបក្ខពួកម្នាក់ទៀតឈ្មោះ ឌែម យកទៅបញ្ចាំគេបាត់ ចំណែក ដាវជនសង្ស័យបោះចោលបាត់។ រហូតដល់ ម៉ោង០០និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ តឹក ចំរើន នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ចាត់ការតាមច្បាប់។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០១ឆ្នាំ ក្នុងឆ្នាំ២០១២ ពីបទ ៖ លួច ហើយជនសង្ស័យប្រើប្រាស់គ្រឿងញៀន ៕ សណ្តោស


ចែករំលែក៖