ខេត្តស្ទឹងត្រែង៖ ក្រុមការងារ ថ្នាក់ជាតិ និងក្រុមការងារ ចម្រុះថ្នាក់ខេត្តចុះទៅផ្សព្វផ្សាយអភិរក្សជលផលនៅតំបន់អាងទំនប់ទឹកវារីអគ្គិសនីសេសានក្រោម២ខេត្តស្ទឹងត្រែងដែលដឹកនាំដោយអភិបាលស្រុកសេសានលោក សុវណ្ណ ពិសេដ្ឋ ព្រមទាំងកម្លាំង និងប្រជាពលរដ្ឋច្រើននាក់ទៀត ។
ស្ថិតក្នុងឱកាសចុះផ្សព្វផ្សាយលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានប្រសាសន៍ថា គោលបំណងចុះមកផ្សព្វផ្សាយ និងបង្កើតកន្លែងអភិរក្សជលផលគឺដើម្បីកាពារធនធានជលផលមាននិរន្តភាពស្របតាមគោលនយោបាយវិស័យជលផលជាតកក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោកការធ្វើនេសាទលក្ខណៈគ្រួសារនៅក្នុងតំបន់អាងទំនប់ទឹកវារីអគ្គិសនីសេសានក្រោម២ គឺមិនកំណត់ថា ជាកន្លែងអភិរក្សជលផលនោះទេ គឺអាចប្រព្រឹត្តទៅបានសម្រាប់តែអ្នកនេសាទក្នុងសហគមន៍មូលដ្ឋាន ដោយស្របតាមលក្ខណៈនៃសហគមន៍នេសាទ ។
លោកបន្ថែមថាការគ្រប់គ្រងកន្លែងអភិរក្សជលផលនៅតំបន់ទំនប់ទឹកវារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ស្ថិតក្រោមសមត្ថកិច្ចរបស់ជលផល និងរដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ។
សូមបញ្ជាក់ថាវិសាលភាពគ្របដណ្ដប់លើកន្លែងអភិរក្សជលផល គឺមានផ្ទៃក្រឡាសរុប៦១៤៣ហិចតាស្ថិតនៅក្នុងតំបន់អាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដែល មានទំហំសរុប៣៦០០ហិចតានៅឃុំក្បាលរមាស ឃុំភ្លុក និងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែង ៕ មាស សុផាត