ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិនបំពេញទស្សនកិច្ចមីយ៉ាន់ម៉ា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន

ចែករំលែក៖

កាលពីសម័យកាលដឹកនាំដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចិនបានជួយជាច្រើន ដល់ប្រទេសនេះ ។ ​ប៉ុន្តែមួយរយៈក្រោយមក ក៏បានដកថយដោយសារតែបញ្ហានយោបាយមួយចំនួន ក្នុងនោះការងាកទៅរកលោកខាងលិចរបស់មីយ៉ាន់ម៉ា ។ ​ ប៉ុន្តែសារសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅមីយ៉ាន់ម៉ា​មិនអាចខ្វះចិនបាននោះឡើយ​ ដោយចិនបានបង្កើនការចំណាយវិនិយោគបរទេសជាច្រើន​​ ។

ក្នុងពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីងពីន បានបំពេញទស្សនកិច្ចរយៈពេល​២ថ្ងៃទៅកាន់​ប្រទេស​មីយ៉ាម៉ា​កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ហើយដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរ​​​ចុះហត្ថលេខា​លើគម្រោងវិនិយោគ​ជាមួយ​គ្នា​ក្នុងទំហំទឹកប្រាក់​ប្រហែល​១,៣ពាន់លានដុល្លារអាមេរិក ។ នេះជាដំណើរទស្សនកិច្ចដំបូងបំផុត​តាំងពីឆ្នាំ២០០៩រហូតមក​របស់មេដឹកនាំកំពូល​ចិន​ទៅកាន់មីយ៉ាន់ម៉ា ។

លោក Aung Htoo ឧបនាយករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​មីយ៉ាន់ម៉ា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ប្រធានាធិបតីចិន​បំពេញទស្សនកិច្ច​ប្រទេសនេះ ​រយៈពេល​២ថ្ងៃ ហើយ​នឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយ​តំបន់សេដ្ឋកិច្ចពិសេស Kyaukphyu និងកិច្ចព្រមព្រៀងវិនិយោគ​កំពង់ផែ​ នៅរដ្ឋ រ៉ាឃីន​​​ ទំហំទឹកប្រាក់​ប្រហែល​១,៣ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះ​មានភ្ជាប់ទំនាក់ទំនង​យ៉ាងសំខាន់​ស្តីអំពីគម្រោង​សេដ្ឋកិច្ច​ចិន «គំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវថ្នល់»នោះ ។

ក្រៅពីចុះហត្ថលេខា​លើគម្រោងវិនិយោគ​នេះ ប្រធានាធិបតីស៊ី ជីងពីន នឹងជួបជាមួយ​ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint, ជាមួយទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ា លោកស្រី Aung San suu Kyi និងជួបជាមួយ​នាយឧត្តមសេនីយ៍​ លោក Min Aung Hlaing ផងដែរ​នៅរដ្ឋធានី Naypyidaw (ណៃពិដោ)នោះ ៕


ចែករំលែក៖