អ្នកឯកទេសវិភាគបានលើកឡើងថា អាមរិក នឹងមិនលើកលែងដល់អ៊ីរ៉ង់នោះឡើយ ដោយអាមេរិក អាចធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ដែលមានគោលនយោបាយប្រឆាំងអាមេរិក។ បន្ទាប់ពីសម្លាប់មេទ័ពមានឥទ្ធិពលទី២ លោកត្រាំបន្តព្រមានមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ឲ្យប្រយ័ត្នសម្តី ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានព្រមានដល់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah ali Khamenei ឲ្យប្រយ័ត្នសម្តី ក្រោយពេលដែលលោក បានបង្ហាញពីការមិនពេញចិត្ត ចំពោះអាមេរិក និងអឺរ៉ុប។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំកាលពីថ្ងៃទី១៧ ខែមករា បានប្រកាសថា មេដឹកនាំ Ayatollah ali Khamenei ត្រូវតែប្រយ័ត្នសម្តីរបស់ខ្លួន។ ការព្រមានរបស់ប្រធានាធិបតីអាមេរិក កើតឡើងក្រោយពេលដែល មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បានបង្ហញពីការមិនពេញចិត្តចំពោះអាមេរិក និងអ៊ឺរ៉ុប ក្នុងពេលដែលសេដ្ឋកិច្ចអ៊ីរ៉ង់ជួប វិបត្តិ ដោយសារតែការជះឥទ្ធិពល ពីទណ្ឌកម្ម អាមេរិក និងលោកខាងលិច ជាហេតុធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មប្រឆាំង ថ្នាក់ដឹកនាំ។
កាលពីថ្ងៃទី១៧ ខែមករាមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ Ayatollah ali Khamenei បានរិះគន់អាមេរិក ដែលធ្វើឲ្យអ៊ីរ៉ង់ធ្លាក់ក្នុង វិបត្តិ និងរងសម្ពាធទាំងក្នុង និងក្រៅប្រទេស។
ការវាយប្រហារ របស់អាមេរិក ទៅលើទីតាំង អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសអ៊ីរ៉ាក់ សម្លាប់មេទ័ពអ៊ីរ៉ង់ ជាដើមហេតុបង្កឲ្យមានភាពតានតឹង។លោក Ayatollah ali Khamenei ក៏បានព្រមានថា បើអាមេរិកទីតាំងបរមាណូអ៊ីរ៉ង់នោះ អាមេរិកនឹងរងការបំផ្លាញលើសពីអ៊ីរ៉ង់ ១០លើក៕