ខេត្តព្រះសីហនុៈ នគរបាលស្រុកព្រៃនប់ ចាប់ខ្លួនបុរសម្នាក់ ដែលចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើតខ្លួនឯង កាលពីព្រឹកថ្ងៃទី ២០-០១-២០២០ នៅចំណុចភូមិទួលទទឹង១ ឃុំ ទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្សយ័រូបនេះឈ្មោះ មុំ ផាត់ណា ភេទ ប្រុស អាយុ ៤១ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចកន្លែងកើតហេតុ បានធ្វើ សកម្មភាព ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ ផ.ច.រ.ស អាយុ១២ឆ្នាំមុខរបរសិស្ស ។
ពេលកំពុងធ្វើសកម្មភាពរំលោភនៅក្នុងផ្ទះស្រាប់តែម្តាយទៅទាន់ ហើយមកប្តឹងរាយការណ៍ជូនសមត្ថកិច្តឃាត់ខ្លួនតែម្តង។
តាមការបំភ្លឺពីក្មេងរងគ្រោះបានបញ្ជាក់ថាឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានចំនួនប្រាំដងរួចមកហើយ ហើយខ្លួនធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ លុះដល់ពេលកើតហេតុខាងលើទើបម្តាយទៅទាន់។
បច្ចុប្បន្ននគរបាល បានឃាត់ខ្លួនជន សង្ស័យនិងកសាងសំណុំរឿងតាមច្បាប់៕ ឆ្លាម សមុទ្រ