ខេត្តស្វាយរៀង៖ លោកស្រី ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អាន អាន់ និងលោក ស្រី ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករង មន្ទីរពេទ្យព្រះ កេតុមាលា និងក្រុមការងារ តំណាងលោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ -ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានអញ្ជើញចុះពិនិត្យ សំណង់អគារស្នាក់ការ ប៉ុស្តិ៍នគរបាល កំពុងសាងសង់ក្នុងបរិវេណសាលាឃុំ ទួលស្តី ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង បានប្រមាណ ៦០ភាគរយ ក្នុងទំហំ ១២គុណ និង៨ ម៉ែត្រ ត្រូវបង្ហើយការសាងសង់នាខែខាងមុខ និងរបងសាលាឃុំ អណ្តូងទឹកជាជំនួយរបស់ក្រុមការងារ មន្ទីរពេទ្យព្រះកេតុមាលា ។
ការចុះពិនិត្យសំណង់អគារស្នាក់ការប៉ុស្តិ៍នគរបាល កំពុងសាង សង់ក្នុងបរិវេណសាលាឃុំទួលស្តី និងរបងសាលាឃុំ អណ្តូងទឹករបស់កៀមន្ទីរពេទ្យព្រះកេតុមាលាប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅសាលាឃុំ ទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
លោក បា្រក់ ឌិន មេឃុំទួលស្តី បានឱយដឹងថា៖ កន្លងមកនេះ ដោយបានការជួយឧបត្ថម្ភគាំទ្រ ទាំងមធ្យោបាយសម្ភារ ជាបន្ត បន្ទាប់របស់ក្រុមការងារមន្ទីរពេទ្យ ព្រះកេតុមាលា ចុះជួយដល់មូលដ្ឋាន តំបន់ដាច់ស្រយាល ដូចជាសាលាឃុំទួលស្តីយើងខ្ញុំទទួលបានសមិទ្ធផល ពីលោក លោកស្រី អស់លោក – លោកស្រី បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា ជួយជ្រោមជ្រែងសាងសង់ចេញជារូបរាង ជាបន្តបន្ទាប់ ជាប់គ្នារដឹក រហូតមក ដល់សព្វថ្ងែនេះ ។
ក្នុងនោះទៀតសោត មានការកសាងហេដ្ឋា រចនាសម្ព័ន្ធ ទីតាំងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងដែល ក្រុមការងារបានចុះជួយជាប់ជាប្រចាំដូចភ្លៀង រលឹម មានដូច ជាការពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតជាដើម ។ បន្ទាប់ពីបានត្រួតពិនិត្យ និងស្តាប់សេចក្តីរាយការរបស់លោកមេឃុំ និងមេប៉ុស្តិ៍រួចមក លោកស្រីក៏បានផ្តល់ឧបករណ៍ចម្រោះទឹក និងពូជដំណាំ ដាំក្នុងរដូវបា្រំនេះ ។
ជាបន្តមកទៀតលោកស្រីកើត ស៊ីយុត្តិ និងលោកស្រី អាន អាន់ រួមទាំងសហការីបានអញ្ជើញចុះពិនិត្យ និងសាកសួរសុខ ទុក្ខ ដល់មណ្ឌលសុខភាពមិត្តភាពកម្ពុជា- វៀតណាម ស្ថិតក្នុងមូលដ្ឋានឃុំទួលស្តី ក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរពេទ្យព្រះកេតុមាលាបន្តទៀត ។ លោកស្រីវរសេនីយ៍ឯក វេជ្ចបណ្ឌិតទឹម សុន្ទរី ប្រធានក្រុមប្រចាំមណ្ឌលសុខភាព បានរាយការណ៍ពីស្ថានភាពទូទៅរបស់មណ្ឌ លសុខភាពមិត្តភាព កម្ពុជា-វៀតណាម ទទួលពិនិត្យព្យាបាលជម្ងឺចូលមកសម្រាក ជាប់ជាប្រចាំ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំទួលស្តី ស្រុកចន្ទ្រា ។
លោកស្រីឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អាន អាន់ និងលោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ ចំពោះបុគ្គលិកពេទ្យទាំងអស់ ដែលផ្លាស់ប្តូរ វេនជាបន្តបន្ទាប់ មករ៉ាប់រងភារកិច្ច រស់នៅមូលដ្ឋានជាប់ជាមួយប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឧបឧបករណ៍ចម្រោះទឹក និងពូជដំណាំ ដាំក្នុងរដូវប្រាំងផងដែរ ៕ សុខដុម