ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីក្មេងចាស់ដែលជាអ្នកធ្វើដំណើរជាមួយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊នកាពីតូល បានរងរបួសធ្ងន់ស្រាលជាច្រើននាក់ ខណៈដែលរថយន្តបានរេចង្កូតធ្លាក់ចូលប្រឡាយដែលបង្កដោយខ្លួនឯង ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសង្កែដែលបានចុះទៅជួយអន្តរាគមន៍ក្នុងហេតុការណ៍នេះបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១:០០ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ឋិតក្នុងត្រង់ចំណុចក្រុម១២ ភូមិអូសទូក ឃំុកំពង់ព្រៀង ស្រុកសង្ក ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ដដែលបន្តថា រថយន្តដែលបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស (រថយន្តក្រុងក្រុមហ៑ុនកាពីតូល) ពាក់ស្លាកលាកលេខ ភ្នំពេញ ៣D៥៣៥៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនកើតហេតុ គេឃើញរថយន្តខាងលើបានធ្វើដំណើរពីទិសបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ចូលប្រឡាយតែម្តង បណ្តាលឲ្យរបួសអ្នកជិះក្នុងរថយន្តធ្ងន់ស្រាលរហូតដល់១០នាក់ ។
យោងតាមរបាយការណ៍បន្តថា អ្នករងរបួសទាំង១០នាក់ នៅក្នុងឧបទ្ទវហេតុខាងលើនេះមានឈ្មោះ ទី១ឈ្មោះ ឡាយ ឈឿម ភេទប្រុស អាយុ៦៥ឆ្នាំ របួសធ្ងន់, ទី២ឈ្មោះ ហោ សិម ភេទស្រី អាយុ៥១ឆ្នាំ បួសស្រាល, ទី៣ ឈ្មោះ ផន សុភី ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល, ទី៤ ឈ្មោះ រស់ បូផា ភេទស្រី អាយុ២៦ឆ្នាំ របួសស្រាល អ្នកទាំង៤ រស់នៅខេត្តបន្ទាយមានជ័យ ។ទី៥ ឈ្មោះ ញ៉ែម សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ របួសស្រាល ទី៦ឈ្មោះ អ៑ុក សាយលឿ ភេទស្រី អាយុ៦៧ឆ្នាំរបួសស្រាល អ្នកទាំង២រស់នៅរាជធានីភ្នំពេញ។ ទី៧ឈ្មោះ សំ សុភី ភេទប្រុស អាយុ៦៥ឆ្នាំ របួសស្រាល ទី៨ឈ្មោះមិល សុធារី ភេទប្រុស អាយុ៥៩ឆ្នាំ របួសស្រាល អ្នកទាំង២ រស់នៅខេត្តពោធិ៍សាត់។ ទី៩ឈ្មោះ ហូយ សុខហេង ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិរតនៈ ក្រុងបាត់ដំបង របួសស្រាល ១០/ឈ្មោះ លី ហ៑ាង ភេទស្រី អាយុ៤២ឆ្នាំ របួសស្រាល រស់នៅខេត្តបាត់ដំបង ។
សមត្ថកិច្ចបានជួយអ្នករបួសទាំងអស់ចេញពីរថយន្ត ដើម្បីបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបបាត់ដំបង ។ រីឯរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែរង់ចាំបន្តនីតិវិធី ៕ ស សារ៉េត