ប្រភពបានបញ្ជាក់ថា ជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ដែលផ្ទុះឡើងដំបូងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបាននិងកំពុងឆ្លងរាតល្បាតយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួននៅជុំវិញពិភពលោកនោះ មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់អ្នកជំងឺកើនឡើង១៣២នាក់ និងជាង៦ពាន់នាក់រងរបួស ។
នៅក្នុងប្រទេសចិន ទីដែលជំងឺបានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ចិននោះ ជំងឺនេះបានឆ្លងទៅកាន់ខេត្តនានាមួយចំនួន ធ្វើឲ្យអ្នកជំងឺបានកើនឡើងសរុប ៥៩៥១នាក់ និងស្លាប់១៣២នាក់ គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន ជំងឺនេះបានឆ្លងរាលដាលប្រទេសមួយចំនួន ដូចជា ថៃ១៤ករណី, ហុងកុង៨ករណី, តៃវ៉ាន់៨ករណី, ជប៉ុន៧ករណី, ម៉ាកាវ៧ករណី, ម៉ាឡេស៊ី៧ករណី, សិង្ហបុរី៧ករណី, អូស្ត្រាលី៥ករណី, សហរដ្ឋអាមេរិក៥ករណី, បារាំង៤ករណី, អាល្លឺម៉ង់៤ករណី, កូរ៉េខាងត្បូង៤ករណី, កាណាដា២ករណី, វៀតណាម២ករណី, កម្ពុជា១ករណី, នេប៉ាល់១ករណី និងស្រីលង្កា១ករណី ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានថ្នាំព្យាបាល ឬបង្ការជំងឺនេះនៅឡើយទេ ។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វាជាជំងឺឆ្លងតាមរយៈផ្លូវខ្យល់ដង្ហើមដែលកំពុងឆ្លងយ៉ាងអាសន្ននៅក្នុងប្រទេសចិនពិតប្រាកដមែន ។ ប៉ុន្តែអង្គការនេះ មិនទាន់សម្រេចចេញប្រកាសអាសន្ននៅទូទាំងពីពភពលោកនៅឡើយទេ ។
ប្រព័ន្ធផ្សព្វផ្សាយខ្លះបានផ្សាយថា អ្នកជំងឺនេះ មានអការជំងឺដំបូងគឺផ្តាសាយធម្មតា ពីតិចតួច ទៅច្រើន និងដល់ដំណាក់កាលចុងក្រោយ គឺពិបាកដកដង្ហើម ដកដង្ហើមលែងចេញ ហើយស្លាប់តែម្តង ។ ឈ្មោះជំងឺពិតប្រាកដមិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការទេ អ្នកខ្លះថាជំងឺរលាកសួតថ្មី ឬកូរ៉ូណាវីរ៉ុស(coronavirus)ប៉ុណ្ណោះ ៕