នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃតី២៩ខែមករា មន្ត្រីសុខាភិបាលខេត្ត Hubei បានបញ្ជាក់ថា មានមនុស្ស២៥នាក់ ស្លាប់បន្ថែមទៀតនៅថ្ងៃទី២៨ខែមករា ធ្វើឲ្យចំនួនអ្នកស្លាប់និងឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់។
ជំងឺរលាកសួតថ្មីកូរ៉ូណា ដែលផ្ទុះឡើងដំបូងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបាននិងកំពុងឆ្លងរាតល្បាតយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួននៅជុំវិញពិភពលោកនោះ មកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់អ្នកជំងឺកើនឡើង១៣២នាក់ និងជាង៦ពាន់នាក់រងរបួស ។
នៅក្នុងប្រទេសចិន ទីដែលជំងឺបានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ចិននោះ ជំងឺនេះបានឆ្លងទៅកាន់ខេត្តនានាមួយចំនួន ធ្វើឲ្យអ្នកជំងឺបានកើនឡើងសរុប ៥៩៥១នាក់ និងស្លាប់១៣២នាក់ គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន ជំងឺនេះបានឆ្លងរាលដាលប្រទេសមួយចំនួន ដូចជា ថៃ១៤ករណី, ហុងកុង៨ករណី, តៃវ៉ាន់៨ករណី, ជប៉ុន៧ករណី, ម៉ាកាវ៧ករណី, ម៉ាឡេស៊ី៧ករណី, សិង្ហបុរី៧ករណី, អូស្ត្រាលី៥ករណី, សហរដ្ឋអាមេរិក៥ករណី, បារាំង៤ករណី, អាល្លឺម៉ង់៤ករណី, កូរ៉េខាងត្បូង៤ករណី, កាណាដា២ករណី, វៀតណាម២ករណី, កម្ពុជា១ករណី, នេប៉ាល់១ករណី និងស្រីលង្កា១ករណី ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ថា មានថ្នាំព្យាបាល ឬបង្ការជំងឺនេះនៅឡើយទេ ។ អង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា វាជាជំងឺឆ្លងតាមរយៈផ្លូវខ្យល់ដង្ហើមដែលកំពុងឆ្លងយ៉ាងអាសន្ននៅក្នុងប្រទេសចិនពិតប្រាកដមែន ។ ប៉ុន្តែអង្គការនេះ មិនទាន់សម្រេចចេញប្រកាសអាសន្ននៅទូទាំងពីពភពលោកនៅឡើយទេ ។
ប្រព័ន្ធផ្សព្វផ្សាយខ្លះបានផ្សាយថា អ្នកជំងឺនេះ មានអការជំងឺដំបូងគឺផ្តាសាយធម្មតា ពីតិចតួច ទៅច្រើន និងដល់ដំណាក់កាលចុងក្រោយ គឺពិបាកដកដង្ហើម ដកដង្ហើមលែងចេញ ហើយស្លាប់តែម្តង ។ ឈ្មោះជំងឺពិតប្រាកដមិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការទេ អ្នកខ្លះថាជំងឺរលាកសួតថ្មី ឬកូរ៉ូណាវីរ៉ុស(coronavirus)ប៉ុណ្ណោះ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសដាណឺម៉ាក់បានស្នើដល់ សារព័ត៌មានមួយរបស់ប្រទេសដាណឺម៉ាក់សុំទោសជាបន្ទាន់ ដែលបានផ្សព្វផ្សាយរូបត្លុក មានលក្ខណៈប្រមាថដល់ប្រទេសចិនទាំងមូល។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល សារព័ត៌មានមួយបានផ្សព្វផ្សាយរូបទង់ជាតិចិន ដែលមានផ្កាយធំមួយ និងផ្កាយតូចៗ៥ ជំនួសវិញដោយវីរុស មិនមែនជាផ្កាយឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ស្ថានទូតចិនប្រចាំនៅ ដាណឺម៉ាក់ បានស្នើឲ្យសុំទោសជាបន្ទាន់ពាក់ព័ន្ធនិងការផ្សព្វផ្សាយខាងលើ ដែលប្រមាណដល់ប្រទេសចិនទាំងមូល។ ស្ថានទូតចិនប្រកាសថា ថ្នាក់ដឹកនាំរបស់សារព័ត៌មាន Jyllands-Posten ត្រូវតែសុំទោសពលរដ្ឋចិន ក្រោយពេលដែលផ្សាយព័ត៌មានពាក់ព័ន្ធវីរុស កូរ៉ូណាកាលពីថ្ងៃទី២៧ខែមករា ។
នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតចិនកាលពីថ្ងៃទី២៨ខែមករា បានបញ្ជាក់ថា«មិនមានការយលយោគ អាធ្យាស្រ័យនោះឡើយ។សកម្មភាពខាងលើ គឺបានឆ្លងផុតបន្ទាត់ នៃសង្គមអភិវឌ្ឍន៍ ទំនើបកម្ម ។ សេរីភាព បញ្ចេញមតិ និងក្រមសីលធម៌ បានបំពាន ប៉ះពាល់ដល់ ស្មារតី កិត្តិយស់របស់មនុស្ស»។
ចំណែកអគ្គនាយក សារព័ត៌មាន Jyllands-Posten លោក Jacob Nybroe បានបញ្ជាក់ថា សារព័ត៌មានរបស់លោកមិនមាន បំណងយករូបតំណាងចិន ធ្វើជាល្បែងនោះឡើយ ហើយក៏បដិសេធសុំទោសផងដែរ។ លោក Jacob Nybroeបញ្ជាក់ថា យើងមិនអាចសុំទោសដល់អ្វីដែលយើងជឿថា មិនបានធ្វើខុសនោះ៕