ភ្នំពេញ៖ នៅថៃ្ងទី២៨ ខែមករា ឆាំ្ន២០២០ វេលាម៉ោង១៦និង៣០នាទីរសៀល កម្លាំងនគរបាលផែ្នកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលបឹងកេងកងសហការជាមួយកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលទួលស្វាយព្រៃទី១ រួមជាមួយកម្លាំងសាលាសង្កាត់ទួលស្វាយព្រៃទី១ បានចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ជាក់សែ្តង ដែលម្នាក់បានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង៧នាក់ទៀត ជាប់ពាក់ពន្ធប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧៤ ក្រុមទី៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនសង្ស័យដែលពាក់ពន្ធក្នុងការជួញដូរមានឈ្មោះ សុត ប៊ុនថៃ ហៅ អាខៅ្ម ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខែ្មរ មុខរបរពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។ (ដេកចល័តនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៧៤ ក្រុមទី៣៧ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ) , ឈ្មោះ ពៅ វីរះ ភេទ ប្រុស អាយុ ៤១ ឆ្នាំ (ប្រើប្រាស់), ឈ្មោះឌឹម ជំនិត ភេទ ប្រុស អាយុ ៣៥ឆ្នាំ(ប្រើប្រាស់), ឈ្មោះឈុន ហាន់ ភេទ ប្រុស អាយុ ៤៥ (ប្រើប្រាស់), ឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ(ប្រើប្រាស់), អឹុម សុភក្តិ ភេទប្រុស អាយុ ៣២ឆ្នាំ(ប្រើប្រាស់), ឈ្មោះអ៊ុក ចំរើន ភេទប្រុស អាយុ ១៦ឆ្នាំ(ប្រើប្រាស់) និងឈ្មោះចៅ ច័ន្ទ ភេទប្រុស អាយុ ៤៤ឆ្នាំ(ប្រើប្រាស់)
វត្ថុតាងដែលបានចាប់យកមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៦កញ្ចប់តូច និងកាបូបស្ពាយចំហៀងពណ៍ខៅ្មម៉ាក៖Samsonite ចំនួនមួយ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ សុត ប៊ុនថៃ ហៅ អាខៅ្ម ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខែ្មរ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ សរស្មី