ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លី កុសល អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជា នាយក នាយកដ្ឋាន ហិរញ្ញវត្ថុ មានប្រសាសន៍ថាៈ ក្រោយពេលទទួលបានប្រកាស ឥណទានស្ថាប័នកងឯកភាពនីមួយៗ ត្រូវសហ ការឲ្យបានរលូន ជាមួយនាយទាហានជំនាញ របស់នាយកដ្ឋាន ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធគ្រប់ផ្នែក ឲ្យកាន់តែស្អិត ល្មួតថែមទៀត ទើបគំរោងចំណាយ ទូទាត់មកវិញ បានឆាប់ រហ័ស តាមទម្រង់បែបបទ ដែលជំនាញថវិកាជម្រាបជូន អនុវត្តនីតិវិធីទាំងនេះ ទាន់ពេលវេលាកំណត់ប្រកបដោយ តម្លាភាព គណនេយ្យភាព សង្គតភាព ។
ឧត្តមសេនីយ៍ឯក លី កុសល ថ្លែងដូច្នេះក្នងពិធីផ្សព្វ ផ្សាយការ បែងចែកថវិកាជំនាញ ឆ្នាំ ២០២០ និងកសាងគម្រោ ងផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋាន ភស្តុភារ -ហិរញ្ញវត្ថូ ក្រសួងកាពារជាតិ នាព្រឹកថ្ងៃទី ព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆាំ្ន២០២០នៅសាលប្រជុំ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ។
ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏បានប្រកា សថវិកាជំនាញ សម្រាប់ប្រើបា្រស់ ឆ្នាំ ២០២០ អនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការកែប្រែតម្លៃ ឯកតាសន្ទស្សន៍ បៀវត្សមូ លដ្ឋានរបស់មន្ត្រីរាជការ សេចក្តីណែនាំរបស់ក្រសូងការពារជា តិ ០០១ស-ណ-ន ស្តីពីវិក្រិត្យការ នៃការរៀបចំផែនការយុទ្ធ សាស្ត្រថវិកា ឆ្នាំ២០២១-២០២៣ និងគោលការអនុវត្តថវិកាកម្មវិធី ២០២១ និងឆ្នាំបន្ត ។
ឧត្តមសេនីយ៍ឯក លី កុសល ក្នុងនាមតំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក អគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ សង្កត់ធ្ងត់ទៅលើ ការកសាងសមត្ថភាពជំនាញហិរញ្ញវត្ថុ មានការរៀនសូត្រនៅកន្លែង បំប៉នបណ្តុះបណ្តាល ក្នុង និងក្រៅប្រទេស ពិសេសសិក្ខាសាលា ការងារកំណែទម្រង់សម្រាប់យោធិនជំនាញ ការរៀនសូត្រ ថវិកា កម្មវិធីកន្លងមក ការបណ្តុះបណ្តាល នៅវិទ្យា ស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់ឆ្លើយតប បានទាំងស្រុង ទៅ និងការងារជាក់ស្តែង នៅតាមស្ថាប័នកងឯកភាពនៅឡើយ ។
កងឯកភាពខ្លះ មិនទាន់មានសមត្ថភាពគ្រប់គ្រងម្ចាស់ការ ដោយពឹងផ្អែកពីជំនាញថ្នាក់លើ តែក៏សូមសរសើរ កងឯកភាព ដែលអនុវត្តតាមការណែនាំ ។ ដូច្នេះហេរញ្ញឹកបណ្តាស្ថាប័ន កង ឯកភាពត្រូវខិតខំយកចិត្តទុកដាក់ លើកកម្ពស់ស្មារតីរៀនសូត្រ ឲ្យបានខ្លាំងក្លាបន្តទៀត ដើម្បីពង្រឹងសមត្ថភាពគុណភាព ជំនាញ សម្រាប់បន្តវេនទៅអនាគត ។
មុននឹងបព្ចាប់ គណៈអធិបតីបានក្រើនរំឮកថាៈចាប់ពីឆ្នាំ ២០២១ តទៅកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឈានដល់ដំណាក់កាលទី៤ (២០២១-២០២៥) ជាដំណាក់កាល មានសារសំខាន់ និងក្រោយគេបង្អស់ ផ្តោតលើគណនេយ្យភាពចំពោះសមិទ្ធកម្មផងដែរ ៕ សុខដុម