ខេត្តស្វាយរៀង៖ ជនសង្ស័យជាបុគ្គលិកធនាគារប្រាសាក់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន៧កញ្ចប់ធំ តូចកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិ ព្រះទន្លេ សង្កាត់ស្វាយ តឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា កម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានស្រាវជ្រាវ និងឃាត់ ខ្លួនជនសង្ស័យ មានឈ្មោះ កង វនី្ន អាយុ 30 ឆ្នាំ មុខរបរបុគ្គលិក ធនាគារប្រាសាក់សាខា ស្វាយទាប មានទីលំនៅបណ្ដោះអាសន្នភូមិ ព្រះទន្លេ សង្កាត់ស្វាយ តឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុកថ្នាំ ញៀនមួយចំនួននៅក្នុងប្រអប់ទូរស័ព្ទ ទុកក្នុងផ្ទះនៅភូមិសា លាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានបន្តទៅឆែកឆេរនៅចំណុចខាងលើរកឃើញថ្នាំញៀនចំនួន ០៧កញ្ចប់ (ធំ ០១កញ្ចប់) និងដកហូតម៉ូតូមួយគ្រឿងពីជនសង្ស័យផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមច្បាប់៕ យឹមសុថាន