ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មដែលកម្លាំងក្រសួងមហាផ្ទៃកំណត់ជាយូមកហេីយបានចេញធ្វេីសកម្មភាពឆក់ការបូនយួដៃពីស្រ្តីជនជាតិបរទេសម្នាក់ខណះជិះលេីpassappមិនបានសម្រេចត្រូវម្ចាស់កង់បីបុកដួលស្របពេលកម្លាំងកំពុងតាមពីក្រោយក៏ឃាត់ជាប់ភ្លាមៗចំណែកជនរងគ្រោះរបួសបាក់ជេីងម្នាក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខទូតចិន តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ជនសង្ស័យទី១ឈ្មោះជាដេវិត ភេទប្រុសអាយុ១៩ឆ្នាំ ទី២ឈ្មោះម៉ង់ ចាប៉ង់ ភេទប្រុសអាយុ២០ឆ្នាំ។
តាមប្រភពព័ត៌មានពីម្ចាស់passappបានឲ្យដឹងថា មុនពេលកេីតហេតុហេតុរូបគាត់ដឹកប្រពន្ធកូនចេញពីម្តុំព្រែកប្រា ពេលនោះក៏មានភ្ញៀវជនជាតិហ្វីលីពិន២នាក់ហៅអោយដឹងពីផ្សារបឹងត្របែកបំណងទៅកាំកូស៊ីធី ។
ប្រភពព័ត៌មានបានបន្តថា លុះពេលធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជេីងពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិច ពណ៍សលាយលឿង ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញHZ 5210 មកពីក្រោយក៏ធ្វេីសកម្មភាពឆក់ការបូបពីនារីជនជាតិបរទេសដែលអង្គុយខាងក្រោយតែមិនបានសម្រេចត្រូវបានជនរងគ្រោះទាញមកវិញភ្លាមនោះជនសង្ស័យបំរុងជិះគេចខ្លួនតែត្រូវបានម្ចាស់passappបេីកបំបុកបណ្តាលអោយដួលទាំងអស់គ្នាស្របពេលកម្លាំងនគរបាលក្រសួងមហាផ្ទៃមកពីក្រោយក៏ចាប់ជាប់ទាំង២នាក់ដោយឡែងជនរងគ្រោះជនជាតិបរទេសទាំង២នាក់រងរបួសធ្ងន់ស្រាលរឺឯប្រពន្ធម្ចាស់passappត្រូវកង់បីកិនបណ្តាលឲ្យបាក់ជេីងខាងឆ្វេង។
ក្រោយកេីតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលនាំយកទៅក្រសួងមហាផ្ទៃដេីម្បីសួរនាំនិងចាត់ការតាមច្បាប់ដោយឡែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕ សុខា សែនជ័យ