ភ្នំពេញ៖ នារី២នាក់ត្រូវជនសង្ស័យ២នាក់បើកម៉ូតូមួយគ្រឿងមិនចាំស្លាកលេខធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ច ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះជាម្ចាស់ទូរស័ព្ទមានឈ្មោះ ឃុនលី អាឡែន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយទូរស័ព្ទដែរចោរឆក់ទៅម៉ាក អឹមប៉ូ S11 ចំណែកនារីម្នាក់ទៀត ជាអ្នកឌុបមិនបានស្គាល់ឈ្មោះ ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួន និងមិត្តភក្តិ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្ទះបំណងមករកញាំអី ខណៈមកដល់ចំណុចកើតហេតុបាននាំគ្នាឈប់ម៉ូតូយកទូរសព្ទ័ដើម្បីឆែកមើលលេខផ្លូវ ពេលកំពុងតពេលកំពុងតែឆែករកមើលផ្លូវស្រាប់តែមានសង្ស័យ២នាក់បើកម៉ូតូ០១គ្រឿង ម៉ាក ហុងដា ឌ្រីម មិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច រួចបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
នារីងគ្រោះបានបន្តរៀបទៀតថា ពេលដែលក្រុមជនសង្ស័យឆក់ភ្លាមៗខ្លួនបានស្រែឲ្យគេជួយដែរតែគ្មានអ្នកជួយ បន្ទាប់មកក៏តេទូរស័ព្ទទៅបងប្អូនអោយមកជួយរកដោយតាមដានតាមប្រពន្ធ័ GPS ដឹងថាប្រពន្ធ័ GPS ដឹងថា ក្រុមជនសង្ស័យនៅម្ដុំក្បែរ ក្នុងសង្កាត់ស្ទឹងមានជ័យ ទើបបងប្អូនព្រមទាំងជនរងគ្រោះនាំឲ្យទៅដាក់ពាក្យបណ្ដឹង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ តែនគរបាលបានប្រាប់ថា ពិបាកតាមរកណាស់ បើទោះបីជាមាន GPS ក៏ដោយព្រោះទូរស័ព្ទមិនមែនដូចម៉ូតូទេ ជនរងគ្រោះគ្រាន់តែលឺនគរបាលនិយាយដូច្នេះ អស់សង្ឃឹមបានត្រឹមតែដាក់ពាក្យបណ្ដឹងរួចក៏នាំគ្នាទៅផ្ទះវិញ ៕ ជ្រោយពេជ្រ