ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា ចិនមិនទាន់ឯកភាពឲ្យអាមេរិកជួយក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅទីក្រុងវូហាន។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mỹ Robert O’Brien បានបញ្ជាក់ថា «ទីក្រុងប៉េកាំងមិនទាន់អនុញ្ញាតឲ្យយើងជួយ ទប់ស្កាត់វីរុសកូរ៉ូណានៅឡើយទេ។ យើងមានក្រុមអ្នកឯកទេសពីជំងឺឆ្លងខ្ពស់ យើងអាចទប់ស្កាត់បាន។ ការឆ្លងរាលដាលកូរ៉ូណា មិនមែនជាបញ្ហារបស់ចិនតែមួយនៅឡើយគឺនៅលើពិភពលោកទាំងមូល»។
ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) បានសម្លាប់មនុស្សកើនឡើង៣៦២នាក់ និងឆ្លង១៧ ៣៨៦នាក់ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ថ្នាំសង្កូវបង្ការព្យាបាល នៅមិនទាន់រកឃើញនៅឡើយទេ ។
អ្នកជំងឺកូរ៉ូណា២នាក់ឆ្លងនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែកាលពីថ្ងៃទី២ ខែកុម្ភៈ អ្នកជំងឺម្នាក់បានស្លាប់ហើយ ក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិនដែលស្លាប់ដោយសារជំងឺកូរ៉ូណា ។ ប្រទេសប្រហែល២៧ផ្សេងទៀត នៅជុំវិញពិភពលោកត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺនេះផងដែរ ។
ជាមួយគ្នានេះបណ្តាប្រទេស នៅជុំវិញពិភពលោក ក្នុងនោះមាន អេហ្ស៊ីប ជប៉ុន កូរ៉េខាងត្បូង សហគមន៍អឺរ៉ុប រួមទាំងបណ្តាអង្គការអន្តរជាតិធំ ៗ ក្នុងនោះមាន UNICEF និង WHO បានចូលរួមយ៉ាងសកម្ម នៅក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។
កាលពីថ្ងៃទី២ខែកុម្ភៈ ក្រសួងសុខាភិបាលអេហ្ស៊ីបបានប្រកាសថា នឹងផ្តល់ជំនួយសម្ភារៈសុខាភិបាល ចំនួន១០តោន ដើម្បីជួយដល់ប្រទេសចិនទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីហ្ស៊ីបលោក Khaled Megahed បានបញ្ជាក់ថា សម្ភារៈបរិក្ខាពេទ្យ នឹងត្រូវបញ្ជូនតាមយន្តហោះ ជាមួយគ្នានោះយន្តហោះអេហ្ស៊ីបក៏នឹងដឹកជញ្ជូនពលរដ្ឋរបស់ខ្លួនដែលជាប់គាំនៅទីក្រុងវូហានមកប្រទេសវិញផងដែរ។
ក្នុងពេលជាមួយគ្នានោះដែរ នាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងអឺរ៉ុប ERCC ក៏បានបញ្ជូនជំនួយទៅកាន់ចិន សំលៀកបំពាក់សុខាភិបាល ប្រមាណ១២តោនទៅកាន់ចិន ។ ចំណែកអាល្លឺម៉ង់ ក៏បានបញ្ជូន អាវការពារឆ្លងវីរុស១ម៉ឺនកំប្លេ ទៅកាន់ចិនផងដែរ ។ ក្រៅពីនេះនៅមានប្រទេសជាច្រើន បានរួមចំណែកជាមួយចិនក្នុងការទប់ស្កាត់វីរុសកូរ៉ូណាផងដែរ៕