ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១២០ អធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្រ្តីនគរបាលចូលនិវត្តន៍ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ពិធីនេះ មានការចូលរួមដោយ លោក វរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ-លោក អធិការរង តំណាងក្រុមការងារអតីតយុទ្ធជន ខណ្ឌឫស្សីកែវ-នាយផ្នែក មន្រ្តីនគរបាលចូលនិវត្តន៍ចំនួន ៧នាក់ ក្នុងនោះ លោក វរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បានចែកជូនដល់កងកម្លាំងនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ចំនួន ០៧នាក់ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករ ០១ បេ, ស្រាបៀរ ០១កេស, ភេសជ្ជៈ ០១កេស និងថវិកា ចំនួន ៥០,០០០ រៀល ដែលជាអំណោយរបស់ លោក យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ ។
តំណាងឲ្យអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះលោក យឹម លាង៕ សរស្មី