ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះហារ បើករថយន្តក្រឡាប់កល់នឹងដើមអាកាស្យាដូចគេលេងសៀក

ចែករំលែក៖

ខេត្តព្រះវិហារ៖ ពិតជាអាយុថ្លៃមែនដែលដែលអនុប្រធានមន្ទីរអភីវឌ្ឍន៍ជនបទខេត្តព្រះវិហារបានបើករថយន្តបណ្តាលឲ្យក្រឡាប់ខ្លួនឯងបានត្រឹមរងរបួសស្រាលរួចផុតពីការបាត់បង់ជីវិត ហើយរថយន្តខូចខាទយ៉ាងដំណំ ។

ហេតុការណ៍នោះ បានកើតឡើងនៅរសៀល ថ្ងៃ ចន្ទ ១០ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ខែ កុម្ភៈ ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៩ ពីព្រះវិហារ ទៅស្ទឹងត្រែង ខាងលិចក្រុមហ៊ុនចម្ការអំពៅចិន ប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេត គេឃើញលោក ឈុន ប៊ុនថេង អនុប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានបើករថយន្តមួយគ្រឿងម៉ាកសីសាន់ព្រុនធា(ពីរបាំង) ពណ៌ទឹកប្រាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៩សំដៅទៅខេត្តស្ទឹងត្រែង ដោយមានបុរសមិនស្គាល់ឈ្មោះម្នាក់ទៀតធ្វើដំណើររួមជាមួយ ។ លុះមកដល់ចំណុចកើតហេតុរថយន្តបែកកង់មុខមួយចំហៀងអូសជាង៣០ម៉ែត្រ រួចរេចង្កូតធ្លាក់ផ្លូវក្រឡាប់ពីរ បីត្រឡប់ ធ្វើឲ្យតួរថយន្តខាងក្រោយកល់នឹងដើមឈើអាកាស្យាឯក្បាលរថយន្តកល់នឹងដីបះគូទច្រងាងៗនិងផ្ងារពោះដូចគេលេងសៀកមើលទៅគួរឲ្យស្ញើប ។

ប្រភពដដែលបានឲ្យដឹងទៀត ក្នុងករណីនេះធ្វើឲ្យមនុស្សពីរនាក់ជិះក្នុងរថយន្តរងរបួសស្រាលនិងធ្អន់ត្រូវបានគេដឺកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកឆែបភ្លាមៗផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរទៅដល់ធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆែបរង់ចាំដោះស្រាយពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖