ព័ត៌មានទាន់ហេតុការណ៍៖

លួចមេគោមួយក្បាលបម្រុងយកទៅពន្លះសាច់លក់ ម្ចាស់គោទាន់ចាប់ឲ្យនគរបាលដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល លង្វែក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចគោអ្ន្កកភូមិបម្រុងយកទៅពន្លះសាច់លក់ តែត្រូវម្ចាស់គោទាន់ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាប់ដាក់ខ្នោះយកទៅចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃ ពុធ ១២ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅ ត្រង់ចំណុចវាលស្រែ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល លង្វែក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រស់ ជីវ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ក្រោយពីទៅវាលស្រែដឹកគោមេមួយក្បាលរបស់អ្នកភូមិបម្រុងយកទៅពន្លះយកសាច់ទៅលក់ តែម្ចាស់គោទាន់ឆោឡោចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖