ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចឆ្លងកូរ៉ូណា​ ទីក្រុងព្យុងយ៉ាងផ្អាកសកម្មភាពដង្ហែក្បួនព្យុហយាត្រា

ចែករំលែក៖

សកម្មភាពព្យុហយាត្រា របស់កូរ៉េខាងជើង ក្នុងទិវា បង្កើតកងទ័ព គឺមិនដែល ផ្អាក់មួយឆ្នាំណាឡើយ គឺជាពេលវេលាដែលប្រទេសនេះបង្ហាញសាច់ដុំឲ្យពិភពលោកបានដឹង នៅការរីកចំរើនវិស័យផលិតអាវុធ ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា  ​កូរ៉េខាងជើងនិងផ្អាក់ការដង្ហែក្បួនព្យុហយាត្រា ​ទិវាបង្កើតកងទ័ពប្រទេសនេះនៅថ្ងៃទី​៨ខែកុម្ភៈ​​និង ខួបកំណើតលើកទី​៧៨​របស់​អតីតមេដឹកនាំគីម ជុងអ៊ីល នាថ្ងៃទី​១៦ខែកុម្ភៈ ។

ដើម្បីអបអរព្រឹត្តិការណ៍ដ៏សំខាន់នេះ​មេដឹកនាំកូរ៉េខាងជើង​តែងតែ​ដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញអាវុធទំនើបៗ ដែលខ្លួនមាន។ កន្លងមកក្រុមអ្នកឯកទេសបាន​លើកឡើងថា កូរ៉េខាងជើង នឹងបង្ហាញអាវុធទំនើបៗ ក្រោយកិច្ចពិភាក្សាជាមួយអាមេរិកបរាជ័យ​។ ប៉ុន្តែនៅពេលនេះ ការបង្ហាញអាវុធ ត្រូវបានផ្អាកដោយបញ្ហា​ខ្លាចឆ្លងវីរុសកូរ៉ូណា​។

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា​« ពិតជារឿងគ្រោះថ្នាក់​ដល់កម្លាំងយោធាប្រសិនបើកូរ៉េខាងជើង​ដង្ហែក្បួនព្យុហយាត្រានៅពេលនេះ»​។ ជាមួយគ្នានេះដែរកូរ៉េខាងជើងបានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កុរ៉ូណា​ បើទោះបីប្រទេសនេះមិនទាន់មានករណីឆ្លងក៏ដោយ។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាន​ រឹតបន្តឹងតាមព្រំដែន ត្រួតពិនិត្យយ៉ាងល្អិតល្អន់ដល់អ្នកធ្វើដំណើរចូលពីប្រទេសចិន​៕


ចែករំលែក៖